ធ្លាប់តែឮតាមរឿងព្រេង តែពេលនេះគេរកឃើញ ទ្រព្យសម្បត្ដិ និងវត្ថុបុរាណជាច្រើន

ចិន៖ សារព័ត៌មាន របស់សៀងហៃមួយ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះថា រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយដែលស្ថិតក្នុងខេត្ត ស៊ីឈួន ប្រទេសចិន។

រតនសម្បត្តិទាំងនោះមានជាង ១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់ ហើយវាត្រូវបានរកឃើញដោយក្រុមបុរាណវិទូមួយក្រុម និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhong ដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង។ រឿងព្រេងនោះបានដំណាលថា នៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជ បណ្តាលឲ្យទ្រព្យសម្បត្តិដ៏ច្រើនសន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នា។

ក្រុមអ្នកបុរាណវិទូ បានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន នៅបាតទន្លេ Minjiang ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Chengdu ជាកន្លែងដែលទន្លេ Minjiang និងទន្លេ Jinjiang ជួបប្រសព្វគ្នា។

លោក Wang Wei ដែលជាអ្នកបុរាណវិទូមួយរូប បានមានប្រសាសន៍ថា “ទ្រព្យសម្បត្តិដែលបានរកឃើញទាំងនោះ ភាគច្រើននៅរប៉ាត់រប៉ាយពាសពេញបាតទន្លេ និងជាភស្តុតាងដ៏គួរឲ្យទាក់ទាញអារម្មណ៍មួយ ដើម្បីកំណត់អត្តសញ្ញាណតំបន់នោះដែលជាកន្លែងដែលការប្រយុទ្ធគ្នា ត្រូវបានធ្វើឡើង”។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលប្រកាស វាជាតំបន់អភិរក្ស និងបានចាប់ផ្តើមធ្វើការ លើផែនការជីករុករក។ ដោយឡែកនៅក្នុងឆ្នាំ២០១៥ ក្រុមកម្មករជាច្រើន បានចាប់ផ្តើមធ្វើការស្វែងរកវត្ថុមានតម្លៃ នៅជិតតំបន់នេះ ដោយជនសង្ស័យចំនួន ៣១នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និងដកហូតបានកាក់បុរាណរាប់ពាន់កាក់ ព្រមទាំងឧបករណ៍មុជទឹករបស់ពួកគេផងដែរ។

នៅទីបំផុតក្រុមអ្នកបុរាណវិទូ ក៏ចាប់ផ្តើមការជីកកកាយបាតទន្លេនោះនៅក្នុងខែមករា ឆ្នាំ២០១៧ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ធ្វើការបូមទឹកចេញពីតំបន់ជីកកកាយជាមុនសិន ទើបជីកទៅក្រោមដី ជម្រៅប្រមាណ ៥ម៉ែត្រ៕

សូមើលវត្ថុបុរាណ្យ មួយចំនួនទៀតដែលគេរកឃើញ:

ប្រភពៈ  shanghaiist  ប្រែសម្រួលៈ  ខេមរារិទ្ធិ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស