វៀតណាម ចំណាយរាប់លានដុល្លារនាំចូលផ្លែឈើពីបរទេស ដោយសារក្នុងស្រុកប្រើគីមីហួសកម្រិត

ត្រឹម ២ខែ ឆ្នាំ ២០១៧នេះ ប្រទេសវៀតណាម បានចំណាយប្រមាណ ១៦៤លានដុល្លារអាមេរិក ក្នុងការនាំចូល ផ្លែឈើ និងបន្លែពីបរទេស ដែលភាគច្រើនមកពី ប្រទេសថៃ និងចិន ដែលនេះបណ្តាលមកពី ការបាត់បង់ទំនុកចិត្តលើ ផលិតផលក្នុងស្រុក ដែលប្រើគីមីហួសកម្រិត។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីពេលថ្មីៗនេះនេះ។

ប្រទេសវៀតណាម ធ្លាប់តែជាប្រទេសនាំចេញផ្លែឈើច្រើន តែបានចំណាយ ១៦៤លានដុល្លារអាមេរិក ក្នុងរយ:ពេល ២ខែ ដើម្បីនាំចូលផ្លែឈើ ដែលកើនឡើងប្រមាណ ៥៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

វៀតណាម ចំណាយ ៨២លានដុល្លារអាមេរិក នាំចូលបន្លែ ផ្លែឈើពី ប្រទេសថៃ ក្នុងខែមករា និងកុម្ភ: ហើយក៏បាននាំចូលពីចិន មីយ៉ាន់ម៉ា និងអាមេរិក។

លោក Nguyen Tien Hung ប្រធានក្រុមហ៊ុន BigGreen នៅវៀតណាម បានលើកឡើងថា ក្រុមហ៊ុនល្អៗជាច្រើន កំពុងរកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ទំនុកចិត្តពីអតិថិជន បណ្តាលមកពី ការប្រើប្រាស់សារធាតុគីមីគ្មានស្តង់ដា មិនចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ ខាតបង់ទាំងតម្លៃ ខាតទាំងគុណភាព។

លោក Thu Duc អ្នកបោះដុំផ្លែឈើដ៏ធំ នៅទីក្រុងហូជីមិញ បានលើកឡើងដែរថា គាត់សុខចិត្តចំណាយលើផ្លែឈើនាំចូល ទោះបីជាវាថ្លៃ ព្រោះផ្លែឈើមកពីបរទេស ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ និងមិនចាំបាច់ភ័យខ្លាចពីសុវត្ថិភាពនោះឡើយ។

បើទោះបីជា ផ្លែឈើនាំចូល មានតម្លៃថ្លៃ ក៏នៅតែលក់ដាច់ ដោយសារតែបញ្ហា សុវត្ថិភាពចំណីអាហារ នៅតែជាបញ្ហាចំបង ព្រោះមានករណីផ្លែឈើ ប្រើជាតិគីមីហួសកម្រិត និងខុសស្តង់ដារ ត្រូវបានរកឃើញជាច្រើនករណី៕

ប្រភពៈ postnews

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស