លោក ផៃ ស៊ីផាន ប្តឹងអ្នកប្រមាថ លោក សុខ អាន ខណៈយួន…

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា លោក​នឹង​ប្តឹង​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vanna Hay ដែល​បាន​ប្រមាថ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ។

លោក​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូប​នេះ ក៍បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​ស្គាល់​ម្ចាស់​អាក់​ខោ​ន​ខាងលើ ផ្តល់​ព័ត៌មាន​ទៅ​កាន់​លោក​ដើម្បី​រៀបចំ​ឯកសារ​ប្តឹង ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ម្ចាស់​អាក់​ខោ​ន​ឈ្មោះ Vanna Hay បាន​សរសេរ​នៅ​លើ​រូប​លោក សុខ អាន ក្រោយ​លោក សុខ អាន បាន​ទទួលមរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា​ថា R.I.H ដែល​ចង់​សំដៅ​អត្ថន័យ​ពេញ​ជា​ភាសា​អង់គ្លេស​ថា Reat in Hell ប្រែជា​ភាសា​ខ្មែរ​ថា​អ្នក​នឹង​ចុះ​នរក ។

មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេពី​ម្ចាស់​អាក់​ខោ​ន​ឈ្មោះ Vanna Hay ជុំវិញ​ការ​ប្រកាស​ប្តឹង​របស់​លោក ផៃ ស៊ី​ផា​ន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ។

ជា​ការ​កត់សម្គាល់ នា​ពេល​កន្លង​មក​រាល់​បុគ្គល​ណា​ដែល​ប្រមាថ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ភាគច្រើន​គេច​មិន​ផុត​ពី​ជាប់គុក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ច​ម្ង​ល់​របស់​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​ខ្លះ នោះ​គឺ​នៅ​ពេល​ដែល​សមាគម​យួន​នៅ​ស្រុក​ខ្មែរ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ សមត្ថកិច្ច​ហាក់ដូចជា​មិន​ខ្វល់​និង​ចាត់វិធានការ​ស្របច្បាប់​ដើម្បី​ស្រាវជ្រាវ​ចាប់​ជន​ប្រមាថ​នោះ​មក​ផ្តន្ទាទោស​នោះ​នៅឡើយ​ទេ ៕

 

ប្រភពៈ angrut

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស