ទៀតហើយ! បែកធ្លាយ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក យួន​ចាក់​ថ្នាំ​ចូល​ផ្លែ​ខ្នុរ

ហាណូយ ៖ យោង​តាម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ហាណូយ ពួក​គេ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានអោយ​ដឹង​ថា ជា​ការ​ពិត​ណាស់ ផលិតផល​មាន​បន្លែ និង​ផ្លែ​ឈើ ដែល​បាន​ផលិត​នៅ​ក្នុងស្រុក​ជា​ច្រើន បាន​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន​ពេក ហេតុ​ដូចនេះ​ហើយ​បានជា​ពួក​គេ​ងាក​ទៅ​ទិញ​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស​មក​វិញ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ មីនា ២០១៧ នេះ នៅ​លើ​បណ្តាញ​ព័ត៌មាន​ប្រទេស​វៀតណាម​បាន​ផ្សាយ​អោយ​ដឹង​ថា នៅ​ទីប្រជុំ​ប្រជុំជន​មួយ ស្ថិត​នៅ​ទីក្រុង​ឡុ​ង​ខា​ញ់​ចាន ខេត្ត Dong Nai ប្រទេស​វៀតណាម បាន​ប្រើ​សារធាតុ​គីមី​ម្យ៉ាង​ចាក់​ចូល​ទៅ​ក្នុង​ផ្លែ​ខ្នុរ​ខ្ចី ដើម្បី​អោយ​វា​ឆាប់​ទុំ ។

បើ​តាម​ប្រភព​ខ្លះ​លើក​ឡើង​ថា កុំ​បារម្ភ​អី​! ថ្នាំ​គីមី​នេះ​ត្រូវ​បាន​ចាក់​បញ្ចូល​លាយ​ជាមួយ​ថ្នាំ MIT ដែល​បាន​អនុញ្ញាត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​កសិកម្ម​វៀតណាម ដោយ​មានការ​អនុញ្ញាត​ឱ្យ​លក់​នៅ​លើ​ទីផ្សារ ហើយ​នៅ​ពេល​ចាក់​ថ្នាំ​នេះ គឺ​ត្រូវ​អនុវត្តន៍​តាម​សៀវភៅ​នែ​នាំ ហើយ​ផ្លែ​ឈើ​ទាំងនោះ​ក៏​ត្រូវ​បាន​នាំ​ទៅ​លក់​ក្នុងស្រុក​ផង និង​ក្រៅប្រទេស​ផង ។ ទោះជា​យ៉ាងនេះ​ក្តី តើ​តាម​លោក ដាង​ហៀន ជនជាតិ​វៀតណាម​ម្នាក់ បាន​លើក​ឡើងជា​សំនួ​រថា ហេតុ​អ្វី​ចាំបាច់​ចាក់​ថ្នាំ​ខ្នុរ ម្តេច​មិន​ទុក​អោយ​វា​ទុំ​តាម​ធម្មជាតិ?

សូម​បញ្ជាក់​ថា យួន​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​បែរជា​ទិញ​ផលិតផល​កសិកម្ម​ពី​ប្រទេស​ក្បែរ​ខ្លួន យក​ទៅ​ប្រើប្រាស់​ក្នុងស្រុក​របស់​ខ្លួន ហើយ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​របស់​ខ្លួន ទៅ​លក់​ឲ្យ​ប្រទេស​ជិតខាង​របស់​ខ្លួន​ទៅ​វិញ តួយ៉ាង​នៅ​ឆ្នាំ​២០១៦ បាន​ចំណាយ​ប្រមាណ​៩២៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​លើ​ផលិតផល​កសិកម្ម​កើនឡើង​ជិត​៥០​ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៥ ក្នុង​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​ពី​បរទេស​ជា​ពិសេស​ចិន​និង​ថៃ​តែ​ម្តង មក​បំពេញតម្រូវការ​របស់​ប្រទេស​ខ្លួន ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ នេះ ៕

សូចមើលវីដេអូ៖

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស