លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស

តារាហូលីវូដលោកស្រី Angelina Jolie ដែលជាអ្នកគាំទ្រ អង្គការសហប្រជាជាតិ មួយរូបអស់រយៈពេលយូរមកហើយនោះ​ និងដែលធ្លាប់បានប្រើអាជីពរបស់លោកស្រីដើម្បីព្យាយាម ជួយសង្រោះ និងដោះស្រាយបញ្ហាក្រីក្រ ដើម្បីឲ្យមានជីវិតល្អប្រសើរជាងមុនទូទាំងពិភពលោក។
មូលនិធិ Jolie-Pitt បានបរិច្ចាគរាប់លានដុល្លារ ក្នុងប៉ុន្មានឆ្នាំមកនេះ ក្នុងការផ្លាស់ប្តូរជីវិតមនុស្សដែលជួបបញ្ហាឱ្យមានភាពប្រសើរជាងមុន។

លោក Pitt និងលោកស្រី Angelina Jolie បានទទួលកូនចិញ្ចឹមពីប្រទេសចំនួនបីគឺ ប្រទេសកម្ពុជា ប្រទេសអេត្យូពី និងវៀតណាម។

ទោះបីជាមានការលេចឭពីការលែងលះ របស់អ្នកស្រី ពីលោក Brad Pitt ដែលបានត្រូវគេផ្សព្វផ្សាយជាសាធារណៈនាពេលថ្មីៗនេះក៏ដោយ នៅតែធ្វើឲ្យលោកស្រី Angelina Jolie នៅតែរវល់ទៅលើបេសកកម្មមនុស្សជាតិរបស់លោកស្រីនៅក្រៅប្រទេសដែរ។

លោកស្រី Jolie បច្ចុប្បន្ននេះបានឈានចូលកាន់តែជ្រៅ ក្នុងជំហរនយោបាយមួយ ក្នុងអំឡុងពេលសន្តរកថា របស់លោកស្រីទៅកាន់អង្គការសហប្រជាជាតិ។ លោកស្រីបានព្រមានសមាជិកអង្គការសហប្រជាជាតិ អំពីការប្រកាន់ជាតិសាសន៏និយមជ្រុល នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងនៅបរទេស បើទោះបីជាលោកស្រីបានទទួលយកដែលថា “មោទនភាព ចំពោះអាមេរិក” ។

ខណៈពេលដែលលោកស្រីមិនបាននិយាយចំពោះទៅលោក Donald Trump តែសំដីរបស់លោកស្រីត្រូវបាន បញ្ជាក់យ៉ាងច្បាស់ទៅរដ្ឋបាលរបស់លោក Trump ដូច្នេះថា:

«យើងមើលឃើញអ្នកនយោបាយមួយចំនួនបានជាប់ឆ្នោត ជាផ្នែកមួយ ដែលមានមូលដ្ឋាននៃការច្រានចោលស្ថាប័នអន្តរជាតិ ឬកិច្ចព្រមព្រៀងអន្តរជាតិ ដូចជាប្រសិនបើប្រទេសយើងមិនបានទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ ប៉ុន្តែវាពិតជានឹងត្រូវអន្តរាយដោយសារវាជាក់ជាមិនខាន “។

 

ស្រ្តីដែលមានអាយុ ៤១ ឆ្នាំរូបនេះ បានផ្តោតទៅលើ “ការកើនឡើងនៃជំនោរជាតិនិយម ក្លែងក្លាយ ពេលដែលចំនួនប្រជាជន និងការងើបឡើងវិញនៃគោលនយោបាយលើកទឹកចិត្តឲ្យមានការភ័យខ្លាចនិងការស្អប់ខ្ពើមពីសំណាក់មហាជន»។

លោកស្រី Jolie បានសារភាពថាអង្គការសហប្រជាជាតិមិនមែនជាអង្គការដែលល្អឥតខ្ចោះនោះទេ ដោយលោកស្រីបាននិយាយថា: « U.N. គឺជាអង្គការដែលមិនមែនល្អឥតខ្ចោះនោះទេព្ រោះយើងជាមនុស្សមិនល្អឥតខ្ចោះដែរ។ គឺវាមិនអាចបំបែក ឲ្យដាច់ដោយឡែក ពីយើងគ្រប់គ្នានោះឡើយ»។

តារាសម្តែងរូបនេះគឺជាប្រេសិតពិសេសសម្រាប់ទីភ្នាក់ងារជនភៀសខ្លួន U.N. និងត្រូវបានគេបញ្ជាក់ក្នុងពីធីផ្តល់កិត្តិយសដល់កីឡាករ Sergio Vieira de Mello ដែលជាបេសកជនពិសេសរបស់ U.N. ទៅប្រទេសអ៊ីរ៉ាក់ ហើយត្រូវបានគេសម្លាប់ដោយការទម្លាក់គ្រាប់បែកនៅក្នុងទីក្រុង បាដាដក្នុងឆ្នាំ 2003 នោះ។

ប្រភពៈ usatoday   ប្រែសម្រួលៈ ខេមរារិទ្ធិ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស