មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្នើសុំ UNIDO គាំទ្រការអភិវឌ្ឍចង្វាក់តម្លៃរបស់កសិផលកម្ពុជា

នៅក្នុងជំនួបពិភាក្សាជាមួយលោក Stein R.HANSEN នាយក និងជាតំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើសុំអង្គការ UNIDO គាំទ្រថវិកា និងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញកសិផលកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនលោកនាយក UNIDO ថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា និងដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា UNIDO និងIFC រៀបចំបង្កើតស្តង់ដារមួយចំនួនសម្រាប់ផលិតផលនេសាទ ស្រូវ និងកសិកម្ម តែទំហំនៃការនាំចេញ នៅមានកម្រិតតិចតួចនៅឡើយ ដែលទាមទារការធ្វើទំនើបកម្មបច្ចេកវិទ្យាសមស្រប ដើម្បីជំរុញការនាំចេញបន្ថែម។

“រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍខ្សែសង្វាក់តម្លៃ សម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ការនាំចេញ និងបង្កើនប្រាក់ចំណូល ព្រមទាំងបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា។” លោកជំទាវបានគូសបញ្ជាក់។

ជាការឆ្លើយតប លោក Stein R.HANSEN បានលើកឡើងពីសារៈសំខាន់នៃវិស័យពាណិជ្ជកម្មនៅតាមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដើម្បីថែរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិពិភពលោក ហើយ UNDIO កំពុងរៀបចំគម្រោងបញ្ជ្រាបធុរៈកិច្ច និងពាណិជ្ជកម្មទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ជាផ្នែកមួយផែនការយុទ្ធសាស្រ្ត។ បើសិនកិច្ចការនេះដំណើរការបានរលូន កម្ពុជានឹងត្រូវបានជ្រើសរើសជាប្រទេសគំរូសម្រាប់អនុវត្តន៍គម្រោងដ៏មានសារៈសំខាន់នេះ។ លោកនាយក ក៏បានសំណួមពររដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ជួយគាំទ្រការសម្របសម្រួលរវាងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីធានាបាននូវការបង្កើតទីផ្សារថ្មីៗ ដែលអាចផ្តល់អត្ថប្រយោជន៍ទាំងផ្នែកនាំចេញ និងពាណិជ្ជកម្មសាកល៕

ប្រភពៈ  ក្រសួងពាណិជ្ជកម្ម  

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស