លោក​ ខៀវ សុភ័គ ​ចំអក​ថា CNRP គ្មាន​វាសនា​ដឹកនាំ​ប្រទេស​ទេ

ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​បែប​ចំអក​ថា​គណបក្ស​ប្រឆាំង​មិន​មាន​វាសនា​បាន​ដឹកនាំ​ប្រទេស​នោះ​​ទេ​បើ​ទោះបី​ជា ៥០ ឆ្នាំ​​ទៅ​មុខ​ទៀត​ក្តី ដែល​នេះ​​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ពាក្យ​ស្លោក​​​របស់​​បក្ស​ប្រឆាំង​​ដែល​ថា​​ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ»។

នៅ​ពេល​ទាក់ទង​ពី​ម្សិលមិញ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ​ មិន​បាន​ប្រាប់​កាសែត​ភ្នំពេញ​​ប៉ុស្តិ៍​ឲ្យ​បាន​លម្អិត​អំពី​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​ទៅ​នឹង​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ប្រើ​ពាក្យ​ស្លោក​ខាង​លើ​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​ថ្លែង​​បែប​​ចំអក​ទៅ​​គណបក្ស​សង្គ្រោះ​ជាតិ​ថា​កុំ​ឲ្យ​សង្ឃឹម​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដោយ​​ លោក​ថា​ គណបក្ស​នេះ​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ទេ។

ទោះបី​ជា​ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​លើក​ជា​សំណួរ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ថា​តើ​ក្រសួង ​មហាផ្ទៃ​ នឹង​ចាត់​វិធានការ​របៀប​ណា​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ពាក្យ​ស្លោក​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ពេល​ដែល​គណបក្ស​​ប្រជាជន​កម្ពុជា​កំពុង​រង់ចាំ​លទ្ធផល​ពី​វិធានការ​ផ្លូវ​ច្បាប់​នោះ​លោក​ សុភ័គ​ នៅ​តែ​បញ្ជាក់​ជាថ្មី​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​វាសនា​​គ្រប់គ្រង​ប្រទេស​ទេ​ បើ​ទោះបី​ជា​ ៥០ ឆ្នាំ​ទៀត​ក្តី។

លោក​ថ្លែង​ថា៖ «ក្រសួង​កំពុង​ពិនិត្យ​មើល។ ពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ​គឺជា​ពាក្យ​ដែល​មាន​បំណង​ផ្តួល​រំលំ​ [រដ្ឋាភិបាល]។

ទោះបី​ជា​យ៉ាង​ណា​ គ្មាន​ពេលវេលា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដឹកនាំ​កម្ពុជា​បាន​ទេ»។

ប៉ុន្តែ​លោក​ ខៀវ សុភ័គ មិន​បាន​ពន្យល់​ឲ្យ​បាន​ជាក់លាក់​ ថា​​តើ​ហេតុ​អ្វី​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ​​មិន​មាន​ឱកាស​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ​​ទេ ដោយ​លោក​គ្រាន់​តែ​​ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ទេ។

ឆ្លើយតប​ទៅ​នឹង​វិធានការ​ចំពោះ​​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​ ស ខេង សង្ស័យ​​ថា​ជា​សមាជ​ខុស​ច្បាប់​លោក​ ខៀវ​ សុភ័គ គឺ​នៅ​តែ​អះអាង​ដូច​ទៅ​នឹង​ការ​ព្រមាន​ខាង​លើ​ដែរ​។

សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២ ខែ​មីនា​ដោយ​បាន​ជ្រើសរើស​លោក​ កឹម សុខា​ ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ជ្រើសរើស​អនុប្រធាន​ចំនួន​បី​រូប​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាងណា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹម សុវណ្ណ​ បាន​ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​ថ្លែង​បែប​ចំអក​របស់​លោក ខៀវ សុភ័គ​នោះ​ទេ​ដោយ​លោក​​បញ្ជាក់​ថា​នេះ​គឺ​គ្រាន់​តែ​ជា​គំនិត​របស់​លោក​ សុភ័គ ​តែ​ប៉ុណ្ណោះ​។

លោក សុវណ្ណ បន្ត​ថា៖ «​ប្រសិន​បើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​មួយ​ដើម្បី​កាន់​អំណាច​គណបក្ស​នោះ​គឺជា​គណបក្ស​ដែល​ដឹកនាំ​ប្រទេស។ ដូច្នេះ ​ហើយ​យើង​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​អ្វី​ដែល​គាត់​បាន​និយាយ​​នោះ​ទេ​ ប៉ុន្តែ​យើង​ចង់​ដឹង​អំពី​ការ​បោះឆ្នោត​ដោយ​សេរី​​ និង​យុត្តិធម៌​ដែល​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​ឆន្ទៈ​របស់​ពួកគាត់​បាន​នៅ​ក្នុង​គ្រប់​ការ​បោះឆ្នោត​នីមួយៗ»។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ ស ខេង ដែល​​សង្ស័យ​ថា​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សមាជ​​ខុស​ច្បាប់​លោក សុវណ្ណ មិន​បាន​អត្ថាធិប្បាយ​លម្អិត​នោះ​ទេ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​ខុស​ច្បាប់​នោះ​ទេ​ហើយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង​ លោក​បាន​ពន្យល់​រួច​ហើយ។

អ្នក​វិភាគ​នយោបាយ​លោក មាស នី ​ថ្លែង​ថា​ផ្អែក​ទៅ​លើ​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​កើន​ឡើង​ច្រើន​ស្ទើរតែ​ស្មើ​អាសនៈ​របស់​គណបក្ស​ប្រជាជន​នៅក្នុង​សភា​ទៅ​ហើយ​នោះ​លោក សុភ័គ មិន​អាច​វាយតម្លៃ​ពី​ឱកាស​របស់​គណបក្ស​​​សង្គ្រោះ​ជាតិ​ក្នុង​ការ​ដឹកនាំ​ប្រទេស​បាន​នោះ​ទេ។ ​«ប្រសិន​បើ [យើង] និយាយ​ថា​គ្មាន​នរណា​ម្នាក់​អាច [ដឹកនាំ​ប្រទេស] បាន​ក្រៅ​តែ​ពី​ខ្លួន​យើង​តែ​ម្នាក់​ដែល​អាច​ដឹកនាំ​ប្រទេស​បាន​នេះ​មាន​ន័យ​ថា​យើង​ហាក់​ដូចជា​មិន​ទទួល​ស្គាល់​សមត្ថភាព​របស់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​នោះ​ទេ»៕ NS

ប្រភពៈ postkhmer

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស