រាជរដ្ឋាភិបាលខ្មែរគ្រោងចំណាយ ថវិកាជាតិ ចំនួន៣ពាន់លានរៀលប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំបុណ្យសពលោក សុខ អាន ។
នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពនៅទីក្រុងប៉េកាំងប្រទេសចិន វេលាម៉ោង៦និង៣២នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕
ប្រភពៈ អង្រត់