ជនជាតិអេស៊ីបឲ្យឈ្មោះថា រុក្ខជាតិអមតៈ ដែលជួយរក្សាសម្រស់របស់អ្នក

បន្ទាលកន្ទុយក្រពើ គឺរុក្ខជាតិដែលសំបូរទៅដោយ លក្ខណៈសម្បត្តិឱសថជាច្រើន។ ដោយសារតែវាត្រូវបានគេស្គាល់ថាជារុក្ខជាតិ ដែលរក្សាភាពអមតៈនៅជំវិញពិភពលោក។

វាអាចត្រូវបានគេដាំដុះនៅក្នុងផ្ទះរបស់គេ និងត្រូវបានគេប្រើក្នុងករណីពេលដែលក្មេងៗ មានរបួស រលាត់ និងវាអាចកាត់បន្ថយការរលាកបាន។ ទោះជាយ៉ាងណាវាបានផ្តល់នូវផលប្រយោជន៍ជាច្រើនបន្ថែមទៀតផងដែរ។

រុក្ខជាតិដ៏អស្ចារ្យនេះ មានផ្ទុកជីវសាស្រ្តធាតុផ្សំសកម្មជាង ២០០ ដែលកើតឡើងពីធម្មជាតិ ដូចជា អាស៊ីដអាមីណូ កាបូអ៊ីដ្រាត អង់ស៊ីម វីតាមីន និងសារធាតុរ៉ែដែលជួយស្រូបយកសរធាតុចិញ្ចឹមមួយចំនួនទៀត។

ទិនានុប្បវត្តិនៃវិទ្យាសាស្រ្តបរិដ្ឋាន និងសុខភាព (The Journal of Environmental Science and Healt) បានរាយការណ៍ថា វាមានបាក់តេរីថ្លា ប្រឆាំងវីរុស និងលក្ខណៈសម្បត្តិប្រឆាំងផ្សិតដែលបង្កើនប្រព័ន្ធភាពសាំ យកសារធាតុពុលចេញពីរាង្គកាយ និងការពាររាង្គកាយពីការលុកលុយនៃធាតុបង្កជំងឺ។

វីតាមីន

រុក្ខជាតិដ៏អស្ចារ្យនេះ ជាប្រភពសម្បូរបែបនៃវីតាមីន C A E B1 B2 B3 អាស៊ីតហ្វូលិក។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថាវាមានផងដែរនូវ វីតាមីន B12 ខ្ពស់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។

វាល្អបំផុត សម្រាប់អ្នកបួស ឬអ្នកបរិភោគបន្លែសុទ្ធ។ វាអាចជួយរក្សស្តេរភាពរបស់វីតាមីន B12 ក្នុងការជួយឱ្យរាងកាយស្រូបយកយ៉ាងងាយស្រួល។

អាមីណូអាស៊ីត

វារួមបញ្ចូលទាំង ២០ នៃអាស៊ីដអាមីនដែលចាំបាច់ទាំង ២២ ដែលត្រូវការដោយរាង្គកាយព្រមទាំងទឹកអាស៊ីត salicylic ដែលនឹងព្យាបាលចំពោះការរលាក និងការប្រយុទ្ធប្រឆាំងបាក់តេរី។

ការជីកយករ៉ែ

បន្ទាលកន្ទុយក្រពើ មានម៉ាញ៉េស្យូមខ្ពស់ ជាតិដែក ស្ពាន់ កាល់ស្យូម ស័ង្កសី Chromium សារជាតិ selenium សូដ្យូម ប៉ូតាស្យូម និង manganese ខ្ពស់ ដែលទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារ។

អង់ស៊ីម

រុក្ខជាតិនេះសម្បូរទៅដោយអង់ស៊ីមសំខាន់ៗ ដូចជា អង់ស៉ីមក្នុង (amylase) ដែលជួយរំលាយអាហារ និង អង់ស៊ីមលំពែង(lipase) ជាអ្នកបំបែកម៉ូលេគុលដែលមានជាតិខ្លាញ់និងជាតិស្ករច្រើនលើសលប់។

ការប្រើប្រាស់បន្ថែម

បន្ទាលកន្ទុយក្រពើ ជួយសម្អាតរាងកាយ និងការទាញយកជាតិពុលចេញពីថ្លើម ពោះវៀន ប្លោកនោម ក្រពះ និងលំពែង ដូច្នេះវាជារុក្ខជាតិដ៏ប្រយោជន៍បំផុត នៅក្នុងការព្យាបាលការរលាកពោះវៀន ដំបៅ រំលាយអាហារ និងការឈឺក្រពះជាដើម។

វាគឺជារុក្ខជាតិដ៏អស្ចារ្យផងដែរនៅក្នុងការព្យាបាល ការរលាកសន្លាក់ ពង្រឹងបំពង់រំលាយអាហារ និងបំបាត់ការរលាកសន្លាក់។

ប្រសិនបើបានប្រើវាក្នុងការខ្ពល់មាត់វិញ ទឹកបន្ទាលកន្ទុយក្រពើ នឹងអាចលាងយកចេញនូវ ពពួកបាក់តេរីគ្រប់ប្រភេទយ៉ាងស្អាតផងដែរ ហើយអាចល្អជាងផលិតផលពាណិជ្ជកម្មទៀតផង។ វាត្រូវបានគេយកទៅព្យាបាល ដំបៅមហារីក និងដំបៅមាត់ផងដែរ។

បន្ទាលកន្ទុយក្រពើ  អាចត្រូវបានប្រើប្រាស់ដោយផ្ទាល់ទាំងដើមរបស់វា ឬក៏សកយកបណ្តូលក្នុងដើម្បីយកទឹករបស់វាមកប្រើប្រាស់ក៏បាន។ អ្នកអាចទិញ បន្ទាលកន្ទុយក្រពើ  និង គៀប ឬច្របាច់យកទឹកវាដោយខ្លួនឯងហើយរក្សាទុកប្រើក៏បាន។

អ្នកអាចបន្ថែមទឹក បន្ទាលកន្ទុយក្រពើ ចូលក្នុងភេសជ្ជៈគ្រប់ប្រភេទរបស់អ្នកបានដោយ មិនមានបញ្ហាអ្វីទាំងអស់។ ដូចគ្នានេះផងដែរលោកអ្នកអាចទិញបន្ទាលកន្ទុយក្រពើ ជែលស្រស់ ឬគ្រាន់តែច្របាច់ច្រោះយកទឹកវា។  សូមធ្វើការពិគ្រោះជាមួយអ្នកជំនាញសុខភាពធម្មជាតិផង ប្រសិនបើមាន។

ប្រភពៈ healthportal365  ប្រែសម្រួលៈ  ខេមរារិទ្ធិ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស