អ្នកនាំពាក្យថា ផ្លូវខូចដោយសារអាកាសធាតុ

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា បានពន្យល់​ថា ការ​ដែល​ផ្លូវ​មួយ​ចំនួន​សាង​​សង់​រួច​ហើយបែរ​មាន​បញ្ហា(ផ្លូវខូច) ដោយសារតែ​បញ្ហា​អាកាសធាតុ និង​ករណី​រថយន្ត​ដឹក​លើស​ចំណុះ។

ការលើកឡើងរបស់អ្នកនំាពាក្យក្រសួងសាធារណការខាងលើ បានធ្វើឡើងបន្ទាប់ពីប្រធានក្រុម​តំណាងរាស្រ្ត​គណបក្សសង្រ្គោះ​ជាតិ លោក សុន ឆ័យ បានបា្រប់ RFA ថា ផ្លូវ​នៅ​ប្រទេស​កម្ពុជា ធ្វើ​អស់​លុយ​ច្រើន ប៉ុន្តែ​មិន​សូវ​មាន​គុណភាព។

បើតាមលោក សុន ឆ័យ ​​កម្ពុជា បាន​ខ្ចី​លុយ​ពី​ក្រៅ​ប្រទេស​ច្រើន​ណាស់ ដើម្បី​សាងសង់​ផ្លូវ និង​ស្ពាន ហើយថា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ​ចំនួន​បានចំណាយ​លុយ​ក្រៅ​ប្រព័ន្ធ​ ដើម្បី​សូកប៉ាន់​មន្ត្រី​ពាក់ព័ន្ធ​ពី ៤០% ទៅ ៥០% នៃ​ថ្លៃ​សាងសង់​ផ្លូវ ជា​ថ្នូរ​ដើម្បី​ទទួល​បាន​សិទ្ធិ​សាងសង់​លើ​គម្រោង​ស្ថាបនា​ផ្លូវ ឬ​ស្ពាន​អ្វី​មួយ។

លោក សុន ឆ័យ បន្ត​ថា អ្នក​ពាក់ព័ន្ធ​នឹង​ថវិកា​ក្រៅ​ប្រព័ន្ធ​នេះ ជា​បុគ្គល​មាន​អំណាច អភិបាល​ខេត្ត-រាជធានី និង​​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម។

ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា មិនមែនតែលោក សុន ឆ័យទេ ដែលរិះគន់ផ្លូវដែលរាជរដ្ឋាភិបាល​សាងសង់រួចហើយ ប៉ុន្តែគុណភាពអន់នោះ សូម្បីតែប្រជាពលរដ្ឋសាមញ្ញនិងមជ្ឈដ្ឋានជាច្រើនទៀត ក៍មើល​ឃើញមិនខុសពីលោកតំណាងរាស្រ្តបក្សប្រឆាំងខាងលើដែរ រហូតដល់មានពាក្យថា«ធ្វើផ្លូវ ដាក់លូ ធ្វើយូរៗទៅ ខូចទាំងផ្លូវ ស្ទះទាំងលូ » ៕

ប្រភពៈ អង្រត់

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស