ស្លឹក​ខ្ទឹម ផ្ទុក​សារធាតុ​គីមី ប្រទះ​ឃើញ​ទៀត​ហើយ ម្តងនេះ​មាននៅក្នុង​ផ្សារ​ដារ

ខេត្ត​ត្បូងឃ្មុំ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១២ មីនា ២០១៧ នេះ​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​រថយន្ត​មន្ទីរពិសោធន៍​ចល័ត របស់​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ និង​វិភាគ​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​សារ​ធាតុគីមី មាននៅ​លើ​បន្លែ​ផ្លែ​ឈើ និង​ម្ហូប​អារ​ហារ​មួយ​ចំនួន មាន​ដូច​ជា ៖ ខ្ទឹមស ខ្ទឹមក្រហម ក្រូចឃ្វិច ត្រីងៀត​សំ​យ៉ុ​ង និង​ត្រីងៀត​ក្រហម នៅ​តាម​ផ្សារ និង​ច្រក​ទ្វារ​ព្រំដែន ក្នុង​ខេត្ត​ត្បូងឃ្មុំ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល មន្ត្រី​កាំកុងត្រូល​ខេត្ត និង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ បន្លែ​ផ្លែ​ឈើ ម្ហូប​អារ​ហារ ជា​ពិសេស​ទំនិញ​នាំ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់ ជា​បន្ត​ទៀត នៅ​ផ្សារ​ដា និង​ច្រក​ទ្វារ​ទ្វេភាគី​ដារ ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​លទ្ធផល​គឺ​បាន​ប្រទះ​ឃើញ សំណល់​ថ្នាំ​សំលាប់​សត្វល្អិត​នៅ​លើ ស្លឹក​ខ្ទឹម ដែល​ជា​សារធាតុ​គីមី មិន​អនុញ្ញាត​អោយ​ប្រើប្រាស់​លើ​បន្លែ​ទាំងនោះ​ឡើយ ព្រោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ។

បន្ទាប់​ពី​ពិនិត្យ និង​វិភាគ​ឃើញជាក់ស្តែង មន្ត្រី​កាំកុងត្រូល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ធ្វើការ​ដកហូត​ភ្លាម​ៗ​នូវ​ស្លឹក​ខ្ទឹម ដែល​ផ្ទុក​សារធាតុ​គីមី​ទាំងនោះ ដើម្បី​យក​ទៅ​កំទេច​ចោល ព្រមទាំង​បាន​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា ជា​ជំហាន​បន្ទាប់ មន្ត្រី​កាំកុងត្រូល​ខេត្ត នឹង​បន្ត​តាមដាន​ស្វែងរក​ប្រភព ដែល​ប្រមូល​ព័ត៌មាន​ពី​ទីផ្សារ ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាន​តែ​បាន ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ឡើង​វិញ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ មីនា នេះ​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុ​ង គឺ​បាន​ប្រទះ​ឃើញ​សំណល់​ថ្នាំ​សំលាប់​សត្វល្អិត​មាននៅ​លើ ខ្ទឹមក្រហម និង​ខ្ទឹមស ដែល​ឈ្មួញ​បាន​ដឹកនាំ​ចូល​តាម​រថយន្ត និង​រ៉ី​ម៉ក​ម៉ូតូ នាំ​ចូល​ពី​ប្រទេស​វៀតណាម ។ ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១ មីនា ២០១៧ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ទៅ​លើ​បន្លែ ផ្លែ​ឈើ​ចំនួន​២៨​មុខ ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ទ្វេភាគី​អន្តរជាតិ​ភ្នំ​ដិ​ន ដោយ​ក្នុង​នោះ មាន​បន្លែ​៣​មុខ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​នូវ​សារ​ធាតុគីមី ដែល​ជា​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​ដដែល​ខាងលើ​នេះ មាននៅ​លើ ផ្លែ​ម្ទេស ស្លឹក​កា​ឆាយ និង​ស្លឹក​ខ្ទឹម ៕

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស