ក្រុមហ៊ុន​កម្ពុជា​ឈ្នះ​ការ​ប្រកួត​ប្រជែង​លំដាប់​ពិភព​លោក​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

កាល​ពី​ថ្ងៃ​ទី​៤ មីនា ២០១៧ ក្រុមហ៊ុន មរកត ថេកណូឡូជី ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រុមហ៊ុន StartupBootCamp នៅ​សិង្ហបុរី។ មាន ២៥០០ ក្រុមហ៊ុន​ពី​បណ្តា​ប្រទេស​ជាង ៤០ ទូទាំង​ពិភព​លោក​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ។ វគ្គ​ជម្រុះ​ដំបូង មាន​តែ ៤៥០ ក្រុមហ៊ុន​ប៉ុណ្ណោះ ជាប់ ហើយ​ជម្រុះ​លើក​ទី​២ នៅ​សល់​ត្រឹម ២០ ក្រុមហ៊ុន ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​សិង្ហបុរី ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ក្រុមហ៊ុន​របស់​ខ្លួន។ ចុង​ក្រោយ ១២ ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយលាភី ត្រូវ​ចូល​រួម​កម្មវិធី FinTech StartUp BootCamp Accelerator Program នៅ​សិង្ហ​បុរី ៦ ខែ ជាមួយ​ទឹក​ប្រាក់ ២៥០០០ ដុល្លារ​សិង្ហបុរី។

កម្មវិធី​នេះ ផ្ដោត​លើ​ការ​ជ្រើស​រើស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទើប​បង្កើត​ថ្មី (FinTech) ដែល​មាន​គុណភាព បទដ្ឋាន និង​សក្តានុពល​ខ្ពស់។

StartUpBootCamp ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​បង្កើត​ឡើង​នៅ​ប្រទេស​ដាណឺម៉ាក ហើយ​បើក​សាខា​នៅ​សិង្ហបុរី កាល​ពី ២ ឆ្នាំ​មុន។ StartUp BootCamp ផ្តោត​សំខាន់​លើ​ការ​ជួយ​បង្វឹក និង​ជំរុញ​ដល់​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី ឲ្យ​មាន​លទ្ធភាព និង​សមត្ថភាព ក្នុង​ការ​ពង្រីក​អាជីវកម្ម​ខ្លួន។

ជា​មោទនភាព​សម្រាប់​កម្ពុជា មរកត ថេកណូឡូជី ក្រុមហ៊ុន​ក្នុង​ស្រុក​នាំ​មុខ​គេ​មួយ​ខាង​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។

“កម្មវិធី​នេះ​នឹង​ជួយ​ជ្រោមជ្រែង និង​បង្ហាត់​បង្ហាញ មរកត ឲ្យ​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក”។ នេះ​បើ​តាម​លោក ឃួន សុភ័ទ្ទ អគ្គនាយក​ក្រុមហ៊ុន មរកត ថេកណូឡូជី។

សិង្ហបុរី ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ និង​ជា​កន្លែង​ដែល​អាច​ជួយ មរកត ត​ភ្ជាប់​ទៅ​បណ្ដាញ​វិនិយោគ​ទុន និង​ទីផ្សារ​ផ្សេងៗ​ទៀត​ក្នុង​តំបន់ និង​ពិភព​លោក។ ឆាប់ៗ​នេះ បុគ្គលិក​របស់​ក្រុមហ៊ុន មរកត នឹង​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​ការ​នៅ​សិង្ហបុរី។ ពួកគេ​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​បង្ហាត់​បង្ហាញ និង​ដៃគូ​វិនិយោគ​ដើម្បី​សម្រេច​បាន​គោលដៅ​ពួកគេ។

មរកត ថេកណូឡូជី ដែល​បង្កើត​ឡើង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ គឺ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​គ្រប់​គ្រង​ប្រាក់​កម្ចី និង​បញ្ញើ (Core-Banking System) នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ មាន​អតិថិជន ២១ ស្ថាប័ន​ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ ក្នុង​នោះ​មាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៩ ក្រុមហ៊ុន​ភតិសន្យា​ ២ និង​ប្រតិបត្តិករ​ឥណទាន​ជន​បទ ១០។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក Morakot Technology ឬ​វិបសាយ [www.morakot.it(http://www.morakot.it/) ៕

អត្ថបទ៖ ពាណិជ្ជកម្ម

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស