ស្ថាបនិក​មន្ទីរពេទ្យ​គន្ធរ​បុប្ផា​​ទទូច​ជា​ថ្មី​​ឲ្យ​ក្រសួង​​សុខាភិបាល​បញ្ឈប់​​ការចាក់​វ៉ាក់សាំង ​BCG​

​ជាថ្មី​ម្ដងទៀត​ លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធរ​បុប្ផា នៅ​តែ​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ថា​វ៉ាក់សាំង​មួយ​ប្រភេទ​នេះ មិន​ល្អ​ក្នុង​ការចាក់​ការពារ​កុមារ​ពី​ជំងឺ​នោះទេ​។ នៅ​ថ្ងៃ​ទី ២៨ មករា នេះ លិខិត​អំពាវនាវ​ជាថ្មី បានឲ្យដឹងថា មន្ទីរពេទ្យ​គន្ធរ​បុប្ផា បាន​រកឃើញ​ទារក​ដែល​មាន​អាយុ ទើបតែ ២១​ថ្ងៃ មកពី​ខេត្ត​កណ្ដាល បាន​ចាក់​វ៉ាក់សាំង BCG រួចហើយ មាន​ជំងឺ​របេង​ខួរក្បាល ដែល​ជា​ដុំ​បូស​របេង បណ្ដាលឲ្យ​មានដ​ក់ទឹក​ក្នុង​ខួរក្បាល​យ៉ាង​ធំ​។​

​លោក Beat Richner នៅ​តែ​លើក​ឡើង​ពី​ហេតុផល​ដដែលៗ​ថា វ៉ាក់សាំង BCG នេះ​មិន​ដំណើរការ​ទេ ព្រោះ​វ៉ាក់សាំង BCG បាន​យក​កោសិកា T ដែល​ចាំបាច់​សម្រាប់​ទប់​នឹង​រោគ​របេង​ទៅ​ប្រើប្រាស់​។ លោក​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​មាន​កុមារ​ជា​ច្រើន​រាប់​មិន​អស់​ដែល​មាន​ជំងឺរបេង ត្រូវបាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធរ​បុប្ផា ហើយ​ចំពោះ​កុមារ​ដែល​បាន​ចាក់​វ៉ាក់សាំង BCG ពេល​មាន​ជំងឺរបេង​គឺ​ឈឺធ្ងន់ធ្ងរ​ជាងគេ​ដូចជា របេង​ស្រោម​ខួរក្បាល​, របេង​ឆ្អឹង​, របង​ខួរក្បាល​, របេង​សួត​ធ្ងន់ធ្ងរ និង​ដុំ​របេង​ខួរក្បាល​។ មិនតែប៉ុណ្ណោះ​លោក​បាន​បង្ហាញ​រូបភាព​កុមារ​ដែល​មាន​ជំងឺ​ពិនិត្យ​ដោយ​ម៉ាស៊ីន MRI និង MRS ក៏​ដូចជា​លទ្ធផល​មន្ទី​រ​ពិសោធន៍​ដែរ ថា​ច្បាស់​គ្រប់គ្រាន់​ដែល​ក្រសួង​អាច​ពិចារណា​លើ​បញ្ហា​នេះ​។​

ក៏​ប៉ុន្តែ​យ៉ាងណា​ក្ដី លោក​លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​វិទ្យុ​វាយោ​ថា ក្រសួង​បាន​យក​ការរកឃើញ​របស់លោក Beat Richner ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​និង​អង្គការ​សុខភាព​ពិភពលោក​ហើយ​។ លោក​បញ្ជាក់ថា បើទោះជា​មាន​ប្រតិកម្ម​ក្ដី​ក៏​នៅតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ដដែល ពីព្រោះ​វា​ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក ហើយ​វ៉ាក់សាំង BCG នេះ អាច​ជួយ​ការពារ​កុមារ​មិន​ឲ្យ​កើត​ជំងឺរបេង​រហូតដល់​៩៩.៩៩%​។ មួយវិញទៀត រហូតមកដល់​ពេលនេះ មិនទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ខាង​ជំងឺឆ្លង​ផ្តល់​អនុសាសន៍ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​នោះ​ទេ​។​​

សូមជម្រាបថា បច្ចុប្បន្ន​មាន​កុមារ​៥​នាក់​ហើយ ដែល​រង​ផល​ប៉ះពាល់​ពី​វ៉ាក់សាំង​BCG​។

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល ធ្លាប់បាន​ផ្ដល់​ឱវាទ​ថា​កុមារ​ដែល​បាន​ទទួល​វ៉ាក់សាំង BCG រួចហើយ ពេល​មាន​ជំងឺរបេង​តែង​មាន​សភាព​ធ្ងន់ធ្ងរ ជាង​កុមារ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នេះ និង​ពិបាក​ព្យាល​បាល​ឲ្យ​ជាសះស្បើយ​។ លោក​ថា កាលពី​ឆ្នាំ​១៩៤៣ នៅ​សហរដ្ឋអាមេរិក គេ​បាន​រកឃើញថា វ៉ាក់សាំង BCG ពុំ​មាន​ប្រសិទ្ធភាព​ទេ ក្រោយមក​ទៀត​នៅ​ប្រទេស​បារាំង វ៉ាក់សាំង BCG នេះ​ក៏​ត្រូវបាន​គេ​បញ្ជាក់ថា​ពុំ​មាន​ប្រសិទ្ធភាព​ដែរ នា​ឆ្នាំ​២០០៥៕

ប្រភពៈ  vayofm

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស