កប៉ាល់​លិច​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ រកឃើញ​នៅ​ខ្មែរ

ភ្នំពេញ: ក្រុម​អ្នក​មុជ​ទឹក​ចំនួន ៦ នាក់​ដែល​ដឹកនាំ​ដោយ​លោក Dennis Funke ម្ចាស់​ហាង​មុជទឹក The Dive Shop Cambodia បាន​អះអាង​ថា កាលពី​សប្តាហ៍​មុន​ពួកគេ​បាន​ប្រទះ​ឃើញ​កប៉ាល់​ពាណិជ្ជករ​ជប៉ុន​ដែល​បាន​ពន្លិច​ដោយ​នាវា​ចម្បាំង​មុជទឹក​អាមេរិក​ឈ្មោះ Swordfish ក្នុង​អំឡុង​សង្គ្រាម​លោក​ទី ២។

កប៉ាល់​ដឹក​ទំនិញ​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ឈ្មោះ Burma Maru ដែល​ប្រើ​ដោយ​ថាមពល​ចំហាយ​ទឹក ហើយ​ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ក្នុង​អំឡុង​ការ​មុជ​ទឹក​រយៈពេល​ពីរ​ថ្ងៃ។

លោក Funke បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ​ការ​រក​ឃើញ​នេះ​គឺជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជិត​ប្រាំ​ដង។ លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ពី​សៀវភៅ log books របស់​នាវា​ចម្បាំង​នោះ​ដែល​បាន​បាញ់​ទូក»។

លោក Funke ដែល​ក្រុម​អ្នក​មុជ​ទឹក​របស់​លោក​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​រួម​មាន Tim Lawrence, Ivan Karadzic, Oliver Zaiser, Mikko Paasi និង Leon Webber បាន​ថ្លែង​ថា​ការ​រកឃើញ​ខ្មោច​កប៉ាល់​នោះ​ដែល​មាន​ចម្ងាយ​ប្រមាណ ៦០ ម៉ាយ (ជាង ១១០ គីឡូ​ម៉ែត្រ) ពី​កោះរ៉ុង គឺ​ជួប​ការ​លំបាក​ផង​ដែរ។ ការ​មុជ​ទឹក​នៅ​ជម្រៅ​ ៥២ ទៅ ៦៧ ម៉ែត្រ ក្រុម​របស់​លោក​បាន​ប្រើប្រាស់​បច្ចេកទេស និង​បច្ចេកវិទ្យា​យោធា​ដែល​ពួកគេ​និយាយ​ថា​បាន​ដាក់​ធ្វើ​តេស្ត​កាលពី​មុន​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​មិន​ដែល​រំពឹង​ថា​នឹង​មុជ​ទឹក​ជ្រៅ​បែប​នេះ​ក្នុង​ប្រទេស​កម្ពុជា​ទេ»។ តាមរយៈ​ការ​សង្កេត​របស់​ពួកគេ ខ្មោច​កប៉ាល់​នេះ​មាន​បណ្តោយ​ប្រហែល ១២០ ម៉ែត្រ ខណៈ​ឈ្មោះ​កប៉ាល់​នេះ​មិន​ត្រូវ​បាន​មើលឃើញ វា​ត្រូវ​នឹង​ការ​រំពឹង​ទុក​ដែល​ពួកគេ​គិត​ថា​ជា​កប៉ាល់​ឈ្មោះ Burma Maru ដែល​ត្រូវ​បាន​ពន្លិច​នៅ​ថ្ងៃ​ទី ១២ មិថុនា ១៩៤២។

លោក​បាន​ថ្លែង​បន្ត​ថា៖ «អ្វី​ដែល​យើង​ជឿជាក់​គឺ​ថា​កប៉ាល់​នេះ​ត្រូវ​បាន​បាញ់​ដោយ​គ្រប់​បែក​ដែល​ឲ្យ​កប៉ាល់​នេះ​បាក់​ហើយ​ចាប់ផ្តើម​លិច​ក្បាល​មុន»។

បើ​តាម​បញ្ជី​កំណត់ត្រា Lloyds Register of Shipping បាន​ឲ្យ​ដឹង​ថា​កប៉ាល់​ឈ្មោះ Burma Maru ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ ១៩១៧ ដោយ​ក្រុមហ៊ុន Kawasaki Dockyards ក្នុង​ទីក្រុង Kobe ប្រទេស​ជប៉ុន​មាន​បណ្តោយ​ប្រហែល ១១៧ ម៉ែត្រ ហើយ​ម្ចាស់​របស់​វា​គឺ​ក្រុមហ៊ុន​ដឹក​ជញ្ជូន Nanyo Kaiun KK។

ទំនិញ​នៅ​ក្នុង​កប៉ាល់​នៅ​ពេល​លិច​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។ ការ​ពន្លិច​កប៉ាល់ Burma Maru ដែល​មិនមែន​ជា​នាវា​យោធា​ជប៉ុន​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៧ ធ្នូ ១៩៤១ ក្រោម​បញ្ជា​របស់​បញ្ជាការ​ប្រតិបត្តិការ​កងទ័ព​ជើងទឹក​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ជប៉ុន និង​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​ធ្វើ​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

នាវា​ចម្បាំង​មុជ​ទឹក Swordfish ត្រូវ​បាន​កត់សម្គាល់​ថា​ជា​នាវា​មុជ​ទឹក​ទី​មួយ​របស់​អាមេរិក​ដែល​បាន​ពន្លិច​កប៉ាល់​ជប៉ុន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

បើ​ទោះបី​ជា​នាវា​មុជ​ទឹក​នេះ​នៅ​ទីបំផុត​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី ១២ មករា ១៩៤៥ នៅ​ជិត​ឆ្នេរសមុទ្រ​ជប៉ុន​ក៏ដោយ ក៏​វា​បាន​ពន្លិច​នាវា​ជប៉ុន​សរុប​ចំនួន ១២ ក្នុង​អំឡុង​សង្គ្រាម​នោះ។ ឈូងសមុទ្រ​ថៃ​ត្រូវ​បាន​ចាត់ទុក​ដោយ​អ្នក​មុជទឹក​ជាច្រើន​ថា​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដែល​សម្បូរ​ខ្មោច​កប៉ាល់​ជាពិសេស​ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

លោក Funke បាន​ថ្លែង​ថា៖ «វា​ជា​ការ​មិន​ដឹង​ធំ​មួយ យើង​ជឿ​ថា​ប្រាកដ​ជា​មាន​ខ្មោច​កប៉ាល់​ច្រើន​ជាង​នេះ​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា»។

ខណៈ​ក្រុម​របស់​លោក Funke ភាគច្រើន​បំផុត​បាន​សង្កេត​មើល​តែ​នៅ​ខាង​ក្រៅ​នាវា​ដោយសារ​ការ​បារម្ភ​អំពី​សុវត្ថិភាព លោក​បាន​ថ្លែង​ថា​ការ​រកឃើញ​នេះ​គូសបញ្ជាក់​អំពី​មុខ​អាជីព​នៃ​ការ​មុជទឹក​របស់​លោក។ «វា​មិនមែន​ថា​អ្នក​មុជទឹក​ជាច្រើន​សុទ្ធ​តែ​អាច​រកឃើញ​ខ្មោច​កប៉ាល់​ទេ»។ ពាក់ព័ន្ធ​នឹង​អនាគត​នៃ​ខ្មោច​នាវា​នេះ លោក Funke បាន​ថ្លែង​ថា​វា​អាច​ក្លាយ​ជា​កន្លែង​មុជទឹក​សម្រាប់​អ្នក​មុជទឹក​ជាន់​ខ្ពស់។ «វា​នឹង​ជា​កន្លែង​ទាក់ទាញ​មួយ»។

បើ​ទោះបី​ជា​ជោគ​វាសនា​នៃ​កប៉ាល់​នេះ​ថា​តើ​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា ឬ​ដែន​ទឹក​អន្តរជាតិ​លោក Funke បាន​កត់សម្គាល់​ថា លោក​សង្ឃឹម​ថា​គេ​នឹង​មិន​យក​ខ្មោច​នាវា​នេះ​ទៅ​លក់​អេដចាយ​ទេ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «តាម​ទស្សនៈ​របស់​ខ្ញុំ​វា​ជា​ផ្នូរ និង​ជា​កន្លែង​ដែល​អ្នក​ស្លាប់​ទាំង​នោះ​រស់នៅ​ក្នុង​សុគតិភព»៕ PS

ប្រភពៈ ផូសខ្មែរ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស