ក្រុមហ៊ុន​រដ្ឋ​នឹង​បើក​ដំណើរការ​​​លក់​ទំនិញ​ Online ក្នុង​ខែ​មិនា​​ ខាង​មុខ​នេះ យុវជន​ខ្មែរ ​កំពុង​រក​មើល​ទិញ​ទំនិញ​តាម​អនឡាញ​។ ម៉ៃ វីរៈ

ភ្នំពេញ៖(ខ្មែរថាមស៍)​ប្រៃសណីយ៍​​កម្ពុជា​នឹង​បើក​ដំណើរការ​ឲ្យ​មាន​ការ​ទិញ​ទំនិញ​អនឡាញ​នៅ​ក្នុង​ខែ​មីនាខាង​មុខ​នេះ​ដែល​ជា​សកម្មភាព​ថ្មី​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​វិស័យ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក(E-commerce)នា​ពេល​បច្ចុប្បន្ន។​


​លោក អោក បូរ៉ា អគ្គនាយក​ នៃ​ប្រៃសណីយ៍​កម្ពុជា បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​សិក្សា​ទាក់ទង​នឹង e-commerce អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ​បាន​សម្រេច​ចិត្ត​ដើម្បី​បើក​ដំណើរការ​សកម្មភាព​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​លក់​ផលិតផល​របស់​ខ្លួន​ជាមួយ​នឹង​ប្រព័ន្ធ​អនឡាញ​របស់​ប្រៃសណីយ៍​កម្ពុជា។​

​លោក បូរ៉ា បាន​ឲ្យ​​បន្ថែម​ឲ្យ​ដឹងទៀត​ដែរ​​ថា៖ «យើង​គ្រោង​នឹង​បើក​ដំណើរការ​សេវាកម្ម​ថ្មី​នេះ​នៅ​ក្នុង​ត្រីមាស​ទី​១​ នៃ​ឆ្នាំ​នេះ​ ដែល​ប្រហែល​ជា​នៅ​ក្នុង​ខែ​មីនា។ ខ្ញុំ​បាន​ធ្វើ​ការ​សិក្សា​ និង​ធ្វើការ​នៅ​លើ​ទំនិញ​តាម​អនឡាញ​រយៈពេល​ប្រហែល​​មួយ​ឆ្នាំ ដូច្នេះ​ក្នុង​ពេល​ឥឡូវ​នេះ​ យើង​បាន​សម្រេច​ចិត្ត​ដើម្បី​បើក​​​ឲ្យ​មាន​ការ​ទិញ​ទំនិញ​តាម​អនឡាញ​ ហើយ​ពាណិជ្ជករ​អាច​លក់​ផលិតផល​របស់​ខ្លួន​ជាមួយ​យើង​បាន»។

លោក​បាន​បន្ថែម​ទៀត​ថា៖«ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា ការ​ទិញ​ទំនិញ​អនឡាញ​ទទួល​បាន​ការ​ពេញ​និយម​ជាមួយ​នឹង​ប្រជាជន​របស់​យើង​ក្នុង​ពេល​ឥឡូវ​នេះ»។

លោកថា៖ «ប្រសិន​បើ​យើង​សម្លឹង​មើល​ទៅ​លើ​ចំនួន​អ្នក​ប្រើប្រាស់​អុីនធឺណិត​ផ្អែក​តាម​តួលេខ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា នា​ពេល​ឥឡូវ​នេះ​មាន​ចំនួន ៧​លាន​នាក់​ហើយ។ ហើយ​យើង​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​មីនា ​ខាង​មុខ​នេះ​ដោយ​ដាក់​ជា e-shopping»។​

​លោក​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​បាន​បម្រើ​សេវាកម្ម​រួច​ទៅ​ហើយ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ទិញ​ទំនិញ​អនឡាញ​ធំ​បំផុត​របស់​ចិន គឺ​ក្រុមហ៊ុន Alibaba សម្រាប់​រយៈពេល ​៤​ខែ​កន្លង​មក ដោយ​បាន​ផ្តល់​នូវ​សេវាកម្ម​ដឹង​ជញ្ជូន​ផលិតផល​របស់​ខ្លួន​ដល់​អតិថិជន​នៅ​ប្រទេស​កម្ពុជា។​

​លោក ​បូរ៉ា បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា សេវាកម្ម​ថ្មី​នេះ​នឹង​ជួយ​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ទៀត​សម្រាប់​ពួក​យើង​ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់​ហើយ​ថា​ ដូច​ជា​ក្រុមហ៊ុន Alibaba និង eBay មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ក្នុង​រយៈពេល​ជាង​ ៤​ខែ​កន្លង​មក​នេះ យើង​បាន​ចែកចាយ​ផលិតផល​ដែល​បញ្ជា​តាមរយៈ​ក្រុមហ៊ុន Alibaba​ ដែល​យើង​ទទួល​បាន​ប្រហែល ១០០​តោន​ក្នុង​ ១ខែ»។

​ទោះ​បី​ជា​ការ​ទិញ​ទំនិញ​អនឡាញ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជាក៏​ដោយប្រទេស​នេះ​មិន​ទាន់​បាន​អនុម័ត​ច្បាប់e-commerce របស់​ខ្លួន​នៅ​ឡើយ​ទេ​ខណៈ​ដែល​ត្រូវ​បាន​រំពឹង​ថា​ នឹង​ត្រូវ​ពិនិត្យ​ និង​អនុម័ត​ដោយ​រដ្ឋសភា ​នៅ​​ពាក់​កណ្តាល​ឆ្នាំ​នេះ។

​សេចក្តី​ព្រាងច្បាប់ e-commerce មាន ១២​ជំពូក ​ដែល​ត្រូវ​បាន​បែង​ចែក​ជា ៩០​មាត្រា នឹង​គ្របដណ្ដប់​យ៉ាង​លម្អិត​នៃ​ឥណទាន ​និង​ការ​ប្រើប្រាស់​កាត​ឥណ​ពន្ធ​ដើម្បី​ប្រើ​ហត្ថលេខា​លើ​បណ្ដាញ​ក្នុង​ការ​ទិញ​ទំនិញ​លើ​អុីនធឺណិត​បាន។ សេចក្តី​ព្រាងច្បាប់​នេះ ​ក៏​មាន​ច្បាប់​សម្រាប់​ក្រុមហ៊ុន​ជួញដូរ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​អតិថិជន​នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​បង់​ប្រាក់​អនឡាញ។​

​លោកស្រី កឹម សារឿង ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ពេល​កន្លង​ទៅ​ឲ្យ​ដឹង​ថា សេចក្តី​ព្រាងច្បាប់ e-commerce ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ការ​ការពារ​ដល់​ទាំង​អ្នក​វិនិយោគ​ និង​អតិថិជន។ វា​ក៏​មាន​ការ​គ្របដណ្ដប់​វិស័យ​សាធារណៈ​ផង​ដែរ។​

​លោកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖«សេចក្តី​ព្រាងច្បាប់​នេះ​ក៏​មាន​ការ​គ្របដណ្ដប់​ការ​ទូទាត់​តាម​អេឡិចត្រូនិក​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ធនាគារ​ជាតិ​ នៃ​កម្ពុជាហើយ​តាមរយៈ​សេចក្តី​ព្រាងច្បាប់​នេះ​ក៏​នឹង​លើក​កម្ពស់​សុវត្ថិភាព​ដោយ​មាន​ការ​ដាក់​ទោសទណ្ឌ​សម្រាប់​អ្នក​ដែល​រំលោភ​បំពាន​ច្បាប់​ផង​ដែរ»។​

​លោក​ បូរ៉ា​ បាន​បន្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រៃសណីយ៍​កម្ពុជា មាន​សេវា​ដឹកជញ្ជូន​ទំនិញ​នៅ​ទូទាំង​ប្រទេស ​ដូច្នេះ​ហើយ​ការ​បើក​ដំណើរការ​ឲ្យ​មាន​ការ​ទិញ​ទំនិញ​អនឡាញ​នឹង​ត្រូវ​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជន​ និង​ម្ចាស់​អាជីវកម្ម​ដែល​ចង់​លក់​ផលិតផល​របស់​ពួក​គេ។​

​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថាអតិថិជន​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​រួម​ទាំង​ការ​បង់ប្រាក់​តាម​អនឡាញ​តាមរយៈ​សេវា​ផ្ទេរប្រាក់​តាម​ទូរស័ព្ទ​ ឬ​ដោយ​ការ​បង់​ដោយ​ផ្ទាល់​ទៅ​កាន់​បុគ្គលិក​សេវា​ប្រៃសណីយ៍​ក៏​បាន។​

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖«យើង​មិន​គិត​ប្រាក់​ថ្លៃ​សេវា​ដល់​អតិថិជន​នោះ​ទេ ប៉ុន្តែ​យើង​គិត​ប្រាក់​ពី​អ្នក​លក់​នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​យើង។ ចាប់​ផ្តើម​ពី​ខែ​មីនា ​ត​ទៅ ប្រជាជន​របស់​យើង​គ្រាន់​តែ​ចូល​ទៅ​ក្នុង​គេហទំព័រ​ប្រៃសណីយ៍​កម្ពុជា»។

លោក​បន្ត​ថា៖ «ពួក​គេ​អាច​ធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​ផ្សេងៗ​ជាមួយ​យើង ហើយ​យើង​នឹង​ដឹកជញ្ជូន​ទៅ​ឲ្យ​ពួកគេ​ដោយ​ផ្ទាល់។ យើង​នឹង​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​អំពី​ការ​បើក​ដំណើរការ​ដំណោះស្រាយ​សេវាកម្ម​អេឡិចត្រូនិក​ពេញ​លេញ​ដូច​ជា e-ticket និង e-bills ជា​ដើម​ក្នុង​ឆ្នាំ​នេះ»៕

ប្រភពៈ ខ្មែរថែមស៍

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស