មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងមហាផ្ទៃ និងជាសកម្មជនហ្វេសប៊ុកលោក ផែង វណៈ បានលើកលើងឱ្យដឹងថា ការ
បង្ហោះវីដេអូឃ្លីបទម្លាយពីសកម្មភាពរបស់លោក ឈាន ពិសិដ្ឋ ទៅស្នាក់នៅក្នុងផ្ទះសំណាក់ប្រទេសថៃក្រោយប្រកាស
ថា រងរបួសដោយសារតែឡានបុកគឺជារឿងខុសច្បាប់។
លោក ផៃ វណ្ណៈ បានអះអាងថា ក្រុមប៉ូលីសរបស់ប្រទេសថៃកំពុងតែស្វែងរកមុខ និងចាប់ខ្លួនលើជនណាដែលជាអ្នក
បង្ហោះវីដេ អូ ភ្ញៀវដែលបានស្នាក់នៅក្នុងផ្ទះសំណាក់ ពីព្រោះការធ្វើបែបនេះ គឺខុសពីគោលការច្បាប់របស់ប្រទេស
ថៃ ។ មន្រ្តីជាន់ខ្ពស់ក្រ សួងមហាផ្ទៃរូបនេះបានសរសេរលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣០
ធ្នូ ថា ការបង្ហោះវីដេអូរបស់ភ្ញៀវ ដែលស្នាក់នៅក្នុងផ្ទះសំណាក់ទាំងគ្មានការអនុញ្ញាតយ៉ាងដូច្នេះ គឺជាទង្វើខុសច្បាប់
ដែលបានរំលោភទៅលើសិទ្ធិឯកជនរបស់ភ្ញៀ វយ៉ាងធ្ងន់ធ្ងរ៖«ប៉ូលីសថៃកំពុងតាមចាប់ខ្លួនដែលលួចបញ្ចេញវីដេអូភ្ញៀវ
ស្នាក់នៅផ្ទះសំណាក់ខុសគោលការច្បាប់នៅប្រទេសថៃ ។ ការបញ្ចេញវីដេអូភ្ញៀវដោយគ្មានការអនុញ្ញាតិគឺជាការរំ
លោភសិទ្ធិឯកជនរបស់ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ ។ ព្រោះតែបំរើហេតុផលនយោបាយ ទង្វើថោកទាបបែបណាក៏ពួកអស់នេះ
ហ៊ានបំពានទេ ។ បទល្មើសកើនថែមទៀតហើយ ចាំមើលអ្នកណាខ្លះពាក់ព័ន្ធត្រូវយកមកបង្ហាញមុខ ។ សង្ឃឹមថា ជន
ល្មើសនិងបក្សពួករតមិនរួចទេ »។
កាលពីថ្ងៃទី២៩ ខែធ្នូ មានឃ្លីបវីដេអូ ចំនួន៣ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកព្រោងព្រាតដែលបាន
បង្ហាញពីស កម្មភាពរបស់លោក ឈាន ពិសិដ្ឋ និងស្រ្តីម្នាក់ចេញពីផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងប្រទេសថៃដោយ
ធ្វើដំណើរយ៉ាងប្រងើ យហាក់ដូចជាគ្មានរបួសដូចគ្រាដែលអះអាងថា រងគ្រោះដោយសារការបើកឡានបុករបស់លោក
ឌិន ពុទ្ធី នោះឡើយ ។ តាមរយៈវីដេអូឃ្លីបទាំង៣ដែលបង្ហោះឡើងតាំងពីថ្ងៃទី២៩នោះ អ្នកលេងហ្វេសប៊ុកមិនត្រឹមតែ
ចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងចំអកដាក់តុលាការ និងក្រសួងមហាផ្ទៃដែលសន្មត់ថា លោក ឈាន ពិសិដ្ឋ ពិត
ជារឿងរបួសដោយសារឡានលោក ឌិន ពុទ្ធី បុក ខណៈដែលមហាជនអ្នកលេងហ្វេសប៊ុកជាច្រើនរិះគន់លើករណីនេះ
ថា មិនប្រក្រតី។ ប៉ុន្តែយ៉ាងណាវីដេអូឃ្លីបនេះមិនទាន់ ត្រូវបានលោក ឈាន ពិសិដ្ឋ សាមីខ្លួនផ្ទាល់ចេញមុខបកស្រាយ
យ៉ាងណានៅឡើយទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអះអាងថា តាមរយៈភស្តុ
តាងជាបឋមដែលទាក់បានគឺបង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋពិតជា បានរងរបួសនៅជើងស្ដាំដោយសារការបុក
ដោយរថយន្តឈ្មោះ ឌិន ពុធ្ធី ពិតមែន រហូតដល់ដួលសន្លប់ពិតមែន ហើយមិនមែនជាការធ្វើពុតរបស់ឈ្មោះ ឈាន
ពិសិដ្ឋ ដើម្បីទម្លាក់កំហុសឱ្យលោក ឌិន ពុធ្ធី ដូចការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន មួយចំនួន និងសង្គមហ្វេស
ប៊ុកនោះទេ ។ ចំណែកឯក្រសួងម ហាផ្ទៃវិញនោះក៏បានចេញលិខិតមួយដូចគ្នាដោយបានអំពាវនាវដល់ពលរដ្ឋឱ្យជឿ
ជាក់លើស្ថាប័នតុលាការ ហើយរងចាំការសម្រេចក្ដីនេះ ៕
ប្រភពៈ imnsj.org