ហូលីវ៉ូត ៖ តារាភាពយន្តម្នាក់របស់ហូលីវ៉ូតគឺអ្នកស្រី អេជីលីណា ជួលី បានចេញសារប្រតិកម្មទៅនឹងអ្នកកាត់តរូបនាង ហើយយកទៅផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គម ធ្វើអោយប៉ះពាល់ដល់កិត្តិយសនាងយ៉ាងខ្លាំង ។
នៅថ្ងៃទី២៧ មីនា ២០១៧ ម៉ោង១១និង២០នាទីព្រឹកនេះ នៅលើកទំព័រហ្វេសប៊ុករបស់ជូលីបានសរសេរសារដែលមានអត្ថន័យជាខ្មែរថា «សូមបញ្ឈប់ការបង្ហោះរូបភាពកាត់តនេះទៅទៀត រូបនេះមិនមែនជារូបនាងទេ» ។ ព្រោះទម្រង់កាត់តគឺយកមុខរបស់នាងដាក់ខ្លួនប្រាណរបស់អ្នកផ្សេងទាំងស្រុង ។
ការចេញសារព្រមាននេះមានមតិមួយចំនួនសន្និដ្ឋានថា ជួលី អាចនឹងមានចេតនាប្រាប់ថា រូបថតអប្សរាដែលបញ្ជាក់ពីអត្តសញ្ញាណខ្មែរនេះ ជូលីចង់លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ ជាពិសេសសិទ្ធិស្ត្រី និងការគោរពសិទ្ធិ(មិនមែនជាការកាត់ត) ហើយចំណុចមួយទៀតនោះ នាងចង់បញ្ជាក់ថា មិនបានថតរូបគ្រងសំលៀកបំពាក់អប្សរាទេ គឺនាងចង់ឲ្យតម្លៃទៅលើស្ត្រីខ្មែរ ដែលជាម្ចាស់រូបថតមួយសន្លឹកនេះផងដែរ ។
សូមបញ្ជាក់បន្តិចពីប្រវត្តិខ្លះៗរបស់ Angelina Jolie ថា អ្នកស្រី អេជីលីណា ជួលី កើតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៧៥ គឺជាតារាសម្ដែងខ្សែភាពយន្ត ជនជាតិអាមេរិក ។ នាងបានទទួលពានរង្វាន់កំពូលៗជាច្រើន និងជាតារាសម្តែងដែលបានប្រាក់ខែខ្ពស់បំផុតពិភពហូលីវូដ ។ នាងបានចាប់ផ្ដើមអាជីពជាតារាសម្ដែងមួយទសវត្សរ៍មកហើយ ។
លើសពីនេះទៀត ក្នុងអាជីពខ្សែភាពយន្តរបស់នាង ជួលី ត្រូវបានកត់សម្គាល់ឃើញថា សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់នាង បានជំរុញអោយមានការអភិរក្ស, ការអប់រំ, និងការគោរពសិទ្ធិរបស់ស្ត្រី និងការតស៊ូមតិ ភាគច្រើនក្នុងនាមនៃជនភៀសខ្លួន ។
ក្នុងនាមជាបុគ្គលសាធារណៈ Jolie ត្រូវបានគេលើកឡើងថា នាងជាផ្នែកមួយនៃមនុស្សដែលមានឥទ្ធិពលបំផុត និងអ្នកមានអំណាច នៅក្នុងឧស្សាហកម្មកម្សាន្តអាមេរិក និងជាស្ត្រីដែលស្អាតបំផុតរបស់ពិភពលោក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនានា បានចុះផ្សាយ ។ ជីវិតផ្ទាល់ខ្លួនរបស់នាងធ្លាប់លែងលះគ្នាពីលោក Jonny Lee Miller និងលោក Billy Bob Thornton, នាងទើបតែលែងលះពីប្តីទីបីរបស់នាងតារាសម្ដែង Brad Pitt នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ បច្ចុប្បន្នអ្នកស្រី អេជីលីណា ជួលី មានកូនក្នុងបន្ទុកចំនួន០៦នាក់ កូនបង្កើត២នាក់ និងកូនចិញ្ចឹម៤នាក់ ៕