ខណៈដែលអាជីពសិល្បៈកំពុងតែស្ទុះឡើង ហើយរូបសម្រស់ ក៏កាន់តែលេចធ្លោផងនោះមានការភ្ញាក់ផ្អើលនៅក្នុងចង្កោមសិល្បៈថា កញ្ញាហង្ស ម៉ារីនី ត្រូវបានសង្សារជាបុរសសម្បូរទ្រព្យឧបត្ថម្ភជាង២០ម៉ឺនដុល្លារបើកហាងនាំចូលផលិតផលថែរក្សាសម្រស់មកពីប្រទេសកូរ៉េយីហោUnique នៅទល់មុខក្រុមហ៊ុនមិត្តហ្វូន ម្ដុំផ្សារដើមគរ។ប៉ុន្តែម៉ារីនី បានប្រកែកចំពោះដំណឹងនេះ។
ថ្មីៗនេះស្រីស្អាតហង្ស ម៉ារិនី ត្រូវបានគេចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធនឹងការឃោសនាផលិតផលថែរក្សាសម្រស់ម៉ាក Unique
ម៉ាកUnique យ៉ាងគគ្រឹគគគ្រេងនៅតាមបណ្ដាញសង្គមនានា ជាពិសេសហ្វេសប៊ុក ដែលត្រូវបានគេដឹងថា ផលិតផលថែរក្សាសម្រស់នោះនាំចូលពីប្រទេសកូរ៉េ ហើយការចេញមុខឃោសនាយ៉ាងសកម្មនេះ ត្រូវបានគេចាប់អារម្មណ៍ថា នាងមិនខុសថៅកែស្រីនោះទេខណៈដែលគេឃើញនាងតាំងរូបថតជាច្រើនសន្លឹកនៅក្នុងហាងផង។ទន្ទឹមនឹងនោះក៏មានពាក្យខ្សឹបខ្សៀវពីចង្កោមអ្នកសិល្បៈថាម៉ារិនី ត្រូវបានប្រុសស្នេហ៍ដែលជាបុរសសម្បូរទ្រព្យឧបត្ថម្ភជាង២០ម៉ឺនដុល្លារ បើកហាងទ្រង់ទ្រាយធំនាំចូលផលិតផលពីក្រៅប្រទេសនៅកណ្ដាលរាជនីភ្នំពេញខណៈដែលកន្លងមកនាងក៏ធ្លាប់បង្ហើបប្រាប់ពីក្ដីស្រមៃថាចង់បើកហាងប្រភេទនេះដែរ។
នៅក្នុងជំនួបតាមទូរស័ព្ទ ហង្ស ម៉ារិនី បានទទួលស្គាល់ថា នាងពិតជាត្រូវបានគេសង្ស័យថា ជាថៅកែស្រីហាងUnique នៅម្ដុំស្តុបអ៊ីនធើខន ចាប់តាំងពីមិនទាន់បើកដំណើរម្លេះ។នាងថា មូលហេតុដែលនាងចេញមុខឃោសនាផលិតផលថែរក្សាសម្ផស្សច្រើនមុខមានទាំងផលិតផលថែរក្សាស្បែកមុខ ដងខ្លួន និងសក់ ដែលជាផលិតផលនាំចូលផ្ដាច់មុខពីប្រទេសកូរ៉េដោយសារតែនាងចង់ហាត់រៀនពីជំនាញនេះ។ម្យ៉ាងដោយសារតែថៅកែហាងUnique ជាបងស្រីធម៌របស់ខ្លួនផង។
ម៉ារិនី បន្ថែមថា “ដំណឹងខ្ញុំមានហាងធំដុំនេះពិតជាគួរឲ្យមទនៈប៉ុន្តែក៏ធ្វើឲ្យប៉ះពាល់ខ្ញុំផងដែរតែខ្ញុំចង់បញ្ជាក់ថា ហាងUnique ដែលចំណាយទុនយ៉ាងច្រើននាំចូលផលិតផលថែរក្សាសម្រស់ពីប្រកូរ៉េ នេះគឺជាហាងបងស្រីធម៌របស់ខ្ញុំឈ្មោះអ៊ា ប៉ហ៊ាប ដែលស្រលាញ់រាប់អានគ្នាជាយូរមកហើយ។ពោលគឺគ្មានបុរសណាឧបត្ថម្ភជ្រោមជ្រែងខ្ញុំទេ”។
អ្នកស្រីអ៊ា ប៉ហ៊ាប បានទទួលស្គាល់តាមទូរស័ព្ទថា ហាងUnique ពិតជាហាងរបស់អ្នកស្រីពិតប្រាកដមែនដែលបានចំណាយទុនប្រមាណ២០ម៉ឺនដុល្លារ ដើម្បីនាំចូលផលិតផលល្បីឈ្មោះUnique ផ្ដាច់មុខពីប្រទេសកូរ៉េហើយអ្នកស្រីក៏មានការព្រួយបារម្ភចំពោះម៉ារិនី ដែរដែលត្រូវបានគេចោទថា មានសង្សារឧបត្ថម្ភជ្រោមជ្រែង៕
ប្រភពៈ នគរធំ