សាលាបង្រៀនវេយ្យាករណ៍មួយក្នុងប្រទេសអង់គ្លេសបានបង្កើតកំហុសដ៏ធំមួយដោយបដិសេធក្មេងស្រីហ្វីលីពីនម្នាក់ដែលមានកម្រិត IQ ខ្ពស់ជាងអ្នកប្រាជ្ញ Albert Einstein ទៅទៀត។
Mia Golosino វ័យ ១១ ឆ្នាំ និងឪពុកម្ដាយរបស់នាងឈ្មោះ Jose និង Mary បានផ្លាស់ទីលំនៅទៅប្រទេសអង់គ្លេស ១០ ឆ្នាំមកហើយ។ ឪពុករបស់ Golosino ធ្វើការក្នុងឧស្សាហ៍កម្មព័ត៌មានវិជ្ជា ខណៈដែលម្ដាយរបស់នាងធ្វើជាស្ដ្រីមេផ្ទះពេញម៉ោង។ ដោយសង្ឃឹមថាធានាអនាគតល្អមួយសម្រាប់ការសិក្សាររបស់កូន Golosino បានដាក់ពាក្យទៅសាលា Aylesbury High ជាសាលាដែលនាងជ្រើសរើសដោយផ្ទាល់។យ៉ាងណាមិញ យោងតាមវេបសាយ Metro រឿងហេតុគឺមិនដូចការគ្រោងទុក នៅពេលសាលាជូនដំណឹងដល់គ្រួសារនោះថា ពួកគេមិនអាចទទួល Golosino បានទេដោយសារតែសិស្សលើសចំណុះ។ ដោយគិតរកវិធីផ្សេងដើម្បីឱ្យកូនរបស់ខ្លួនមានឱកាសចូលក្នុងសាលានោះ Jose និង Mary បានឱ្យកូនរបស់ពួកគេធ្វើតេស្ដ Mensa មួយ ប៉ុន្ដែពួកគេបានរកឃើញក្មេងស្រីនោះមាន IQ ធំនិងខ្ពស់ជាងគេក្នុងពិភពលោក។នៅពេលលទ្ធផលចេញមក ឪពុកម្ដាយរបស់ Golosino ស្ទើរមិនគួរឱ្យជឿនូវអ្វីដែលពួកគេបានឃើញ។ កូនស្រីរបស់ពួកគេទទួលបានពិន្ទុ ១៦២ លើតេស្ដ IQ ជាពិន្ទុមួយខ្ពស់ជាងមនុស្សអច្ឆរិយៈ Albert Einstein ដែលទទួលបានពិន្ទុ ១៤០ និង Stephen Hawking ទទួលបានពិន្ទុ ១៦០ ទៅទៀត។ម្ដាយរបស់នាងបានលាតត្រដាងថា នាងបានឱ្យកូនរបស់នាងលេងកម្មវិធី Mensa រយៈពេល ១៥ នាទីរៀងរាល់ថ្ងៃ។ឥឡូវសាលា Aylesbury High សោកស្ដាយនៅពេលដឹងថាក្មេងស្រីវ័យ ១១ ឆ្នាំនេះបានសម្រេចចិត្តទៅរៀននៅសាលា Royal Latin School ក្នុងទីក្រុង Buckingham បាត់ទៅហើយ៕
ប្រភព៖ khmerleab