សហរដ្ឋអាមេរិក៖ អាមេរិកបានផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រាំបួនរហូតដល់ព្រឹកថ្ងៃសៅរ៍នេះ ដើម្បីធ្វើឱ្យប្រាកដថាអ្នកដំណើរនៅលើជើងហោះហើរពីព្រលានយន្តហោះនៅក្រៅប្រទេសទាំង ១០ មិនត្រូវអនុញាតឲ្យយកឧបករណ៍អេឡិចត្រូនិកដែលធំជាងស្មាតហ្វូនណាមួយជាមួយអ្នកដំណើរឡើយ។
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា រដ្ឋបាលលោក Trump បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការក្នុង ៩៦ម៉ោង ដើម្បីអនុវត្ត ដោយចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ ទី៣ នេះតទៅ។ ដោយហេតុថា៖ «ការស៊ើបអង្កេត បានវាយតម្លៃ និងបង្ហាញថា ក្រុមភេរវជនបានបន្តតម្រង់ទិសដៅទៅ រកអាកាសចរណ៍ ដើម្បីដាក់គ្រឿងផ្ទុះនៅក្នុងឧបករណ៍អេឡិចត្រូនិច”។
ក្រុមមន្រ្តីនោះមិនបាន ប្រាប់ឲ្យដឹងទេថាតើ ការរឹតបន្តឹងនេះមានរយៈពេលយូរប៉ុណ្ណានោះឡើយ។
មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ NBCNews ថា៖ កាលគំរោងគោលនយោបាយថ្មីនេះ ត្រូវបានបង្ហាញឱ្យដឹងកាលពីថ្ងៃច័ន្ទនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍មួយដែលមានឈ្មោះថា Royal Jordanian Airlines “មានការផ្ទះអាវុធ» និងផ្តល់ការប្រឹក្សាយោបល់ដល់អ្នកដំណើរ។
មន្ត្រីបាននិយាយថា៖ ឧបករណ៍អេឡិចត្រូនិចទាំងនោះដែលមានដូចជា ថេបប្លេត ម៉ាស៊ីនថត កុំព្យូទ័រយួរដៃ ម៉ាស៉ីនចាក់ឌីវីឌីចល័ត ឧបករណ៏អានសៀវភៅអេឡិចត្រូនិច ម៉ាស៊ីនបោះពុម្ពចល័ត និងម៉ាស៊ីនស្កេន និងវីដេអូហ្គេម ដែលត្រូវបានឲ្យដាក់នៅក្នុងឥវ៉ាន់ដែលបានពិនិត្យនៅក្រោមគោលនយោបាយថ្មីនេះ ប៉ុន្តែឧបករណ៍វេជ្ជសាស្រ្ត នឹងត្រូវបានអនុញ្ញាត។ ការរឹតបន្តឹងនេះនឹងមិនប៉ះពាល់ដល់សមាជិកនាវិកនោះឡើយ!។
គោលនយោបាយនេះគ្របដណ្តប់ការហោះហើរប្រចាំថ្ងៃប្រមាណជា ៥០ ជើងហោះហើរដោយផ្ទាល់ ដែលចូលទៅក្នុងសហរដ្ឋអាមេរិកពីក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រាំបួនហោះ ដែលធ្វើការហោះហើរពីព្រលានយន្តហោះពីប្រទេសទាំង ១០ ខាងក្រោមនេះ។
ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមានដូចជា៖
- Royal Jordanian
- EgyptAir
- Turkish Airlines
- Saudi Arabia Airlines
- Kuwait Airways
- Royal Air Maroc
- Qatar Airways
- Emirates Air
- Etihad Airways
ព្រលានយន្តហោះទាំងនោះមានដូចជា៖
- Queen Alia International, Amman, Jordan
- Cairo International, Egypt
- Ataturk International, Istanbul, Turkey
- King Abdulaziz, Jeddah, Saudi Arabia
- King Khalid International, Riyadh, Saudi Arabia
- Kuwait International, Farwaniya, Kuwait
- Mohammed V International, Casablanca, Morocco
- Doha International, Qatar
- Dubai International, United Arab Emirates
- Abu Dhabi International, United Arab Emirates
គួរកត់សម្គាល់ផងដែរថា៖ ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក មិនត្រូវបានរងផលប៉ះពាល់នោះឡើយ ដោយសារតែគ្មានការហោះហើរដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ពីព្រលានយន្តហោះទាំងនោះ។ ហើយការហោះហើរក្នុងស្រុករបស់សហរដ្ឋអាមេរិក ក៏គ្មានឥតទ្ធិពល ឬផលប៉ះពាល់ផងដែរ។
ប្រភពៈ nbcnews ប្រែសម្រួលៈ ខេមរារិទ្ធិ