លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា «ការប៉ុនប៉ងផ្តួលរំលំលោក មិនដឹងថា នឹងត្រូវធ្វើឲ្យមនុស្ស និងប្រទេសខ្ទេចខ្ទីប៉ុន្មាននោះទេ ។» ។
បុរសខ្លំាងនៅស្រុកខ្មែរ លោក ហ៊ុន សែន ក៍បានភ្ជាប់ឧទាហរណ៍ទៅនឹងព្រឹត្តិការណ៍នៅប្រទេសអ៊ីរាក់និងស៊ីរីថា«ព្រោះតែការចង់ផ្តួលរំលំរបប សាដាម ហូសេន និង លោក អាសាដ បានធ្វើឲ្យមនុស្សជាច្រើនស្លាប់ ប្រទេសខ្ទេចខ្ទី ដូច្នេះកុំចង់ផ្តួលលោក» ។
លោក ហ៊ុន សែន និយាយព្រមានជាសាធារណៈខាងលើបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រើបា្រស់ជាផ្លូវការអគារនិងបន្ទប់សិក្សានៅវិទ្យាល័យតេជោ បឹងកុក ស្ថិតក្នុងក្រុង-ខេត្តកំពង់ចាម នាព្រឹកថ្ងៃតី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៕
ប្រភពៈ angrut