ប្រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថាកម្លាំងយោធាមិនអាចដោះស្រាយភាពតានតឹងនៅលើប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលកាសែតចិនមួយដែលមានឥទ្ធិពលបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរសម្រាប់ការការពារពីប្រទេសចិន។
លោក វ៉ាង បានទទូចថា៖ វាគឺជាឱកាសដើម្បីត្រឡប់ទៅរកការចរចាសន្តិភាពក្នុងការដោះស្រាយភាពតានតឹង នៅប្រទេសកូរ៉េខាងជើង។ ប្រភព: Reuters/Jason Lee
ការព្រួយបារម្ភបាន ធ្វើឲ្យកូរ៉េខាងជើង រិតតែបន្តសកម្មភាពរបស់ខ្លួន ដែលអាចឈានដល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរទីប្រាំ ឬបាញ់មីស៊ីលបន្ថែមទៀតរបស់ខ្លួននៅក្នុងការជំទាស់នៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការព្រមានពីសហរដ្ឋអាមេរិកថា ដែលធ្វើឲ្យមានប្រត្តិកម្មបកវិញថា គោលនយោបាយនៃការអត់ធ្មត់របស់កូរ៉េខាងជើងគឺមានកំណត់ ពេលនេះគឺវាដល់ពេលហើយ។
ជាមួយក្រុមនាវាផ្ទុកយន្តហោះអាមេរិកមួយ ដែលបណ្ដតខ្លួនទៅកាន់តំបន់នោះក្នុងការបង្ហាញកម្លាំង និងភាពតានតឹងឲ្យកាន់តែកើនឡើង ការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាមួយត្រូវបានកើកឡើងភ្លាមនោះ។
ចិន – កូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តតែមួយគត់ និងជាអ្នកជិតខាងរបស់ខ្លួន ដែលជាយ៉ាងណាប្រឆាំងនឹងកម្មវិធីអាវុធរបស់ខ្លួនបានអំពាវនាវឱ្យមានកិច្ចពិភាក្សានាំទៅដល់ការដោះស្រាយបញ្ហាដោយសន្តិវិធីមួយនៃឧបទ្វីបនេះដោយគ្មានអាវុធនុយក្លេអ៊ែរ។
ពីទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាងយី បានប្រាប់ថា: «កម្លាំងយោធា មិនអាចដោះស្រាយបញ្ហានេះបាននោះទេ»។
ការដាក់ឱ្យដំណើរការគ្រាប់រ៉ុក្កែតផ្លោងសមយុទ្ធនៅព្យុងយ៉ាង ៧ ខែមីនាឆ្នាំ ២០១៧ ប្រភព: ទីភ្នាក់ងារ KCNA/Reuters
Anatomy of a Tomahawk missile: Explaining the weapons the US used to strike Syria https://t.co/W8zNZC23TP pic.twitter.com/YKIBzViT33
— CNN International (@cnni) April 8, 2017
ប្រភព៖ asiancorrespondent ប្រែសម្រួល៖ ខេមរារិទ្ធិ