ជាទូទៅនៅពេលដែលយើងទិញផលិតផលអ្វីមួយ យើងសុទ្ធតែមើលទៅលើលេខបារកូដ ដើម្បីដឹងថាវាផលិតមកពីប្រទេសណា អាចអោយយើងទុកចិត្តបានឬអត់? ប៉ុន្តែអ្នកមិនដឹងទេថា វាក៏កើតឡើងស្រដៀងគ្នានេះដែរ លើការបិទកូដនៅលើបន្លែ ផ្លែឈើដែលវានឹងប្រាប់អ្នកអំពីប្រភពនិងប្រវត្តិការដាំដុះរបស់វាទៀតផង។តោះមកស្គាល់និងកត់ចំណាំទាំងអស់គ្នា:
- លេខកូដ៤ខ្ទង់ដែលចាប់ផ្ដើមដោយលេខ៣ឬលេខ៤: មានន័យថាបន្លែ ឬផ្លែឈើដែលបិទលេខនេះ ត្រូវបានគេដាំដោយប្រើបច្ចេកវិទ្យាទំនើប រួមទាំងជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។
- លេខកូដ៥ខ្ទង់ចាប់ផ្ដើមដោយលេខ៨: បើសិនជាអ្នកទិញចំផ្លែឈើដែលមានលេខកូដដូច្នេះ វាមានន័យថាផ្លែឈើឬបន្លែទាំងនោះ ប្រើប្រាស់ហ្សែនបង្កាត់ពូជដើម្បីដាំ អោយទាន់តម្រូវការអ្នកប្រើប្រាស់។ជាទូទៅវាមិនល្អប៉ុន្មានទេសម្រាប់សុខភាពយើង។
- លេខកូដ៥ខ្ទង់ចាប់ផ្ដើមដោយលេខ៩: បើអ្នកឃើញលេខកូដនេះ អ្នកគួរតែទិញវា ដោយសារវាត្រូវបានដាំឡើងដោយធម្មជាតិ មិនបានប្រើប្រាស់ជីឬសារធាតុគីមីឡើយ។
- ប្រសិនបើគ្មានលេខកូដ
អាចនិយាយថានៅស្រុកខ្មែរយើងសម្បូរបែបហ្នឹងច្រើន ប៉ុន្តែចង់បញ្ជាក់ថាអ្នកគួរជៀសវាងវា ដោយសារតែការបិទតែមធម្មតាមិនមែនជាលេខកូដ វាគ្រាន់តែធ្វើក្នុងន័យបង្គ្របកិច្ចប៉ុណ្ណោះ។ម្យ៉ាងយើងក៏មិនដឹងថាវាល្អឬប៉ះពាល់សុខភាពយើងយ៉ាងណាដែរ។
ប្រភព: Brightside