រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរដែលជួបហេតុការណ៍អយុត្តិធ៌មផ្សេងៗ តែងទប់កំហឹងមិនបាន ហើយក៍បានធ្វើសកម្មភាពហិង្សាទៅលើជនណាម្នាក់ដែលជាអ្នកបង្កនៅក្នុងហេតុការណ៍ផ្សេងៗ ជំនួសឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ឋ ឬ និយាយឲ្យចំ បានតាំងខ្លួនជាចៅក្រមកាត់សេចក្តី បើទោះបីអ្នកប្រើហិង្សាខ្លួះ(ពលរដ្ឋ)ដឹងថាខុសច្បាប់ក៍ដោយ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាម២០១៧ ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវ បន្ទាប់ពីឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់ បណ្តាលឲ្យមនុស្សស្លាប់៣នាក់និងរបួសធ្ងន់ស្រាល៦នាក់បង្កឡើងដោយបុរសឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មុខរបរជាអ្នកលក់ទូរស័ព្ទ មានទីលំនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តបញ្ច្រាសបុករះអ្នកដំណើរតាមផ្លូវនៅចំណុចក្បែរច្រមុះជ្រូកក្បាលថ្នល់នោះ ក្រុមប្រជាពលរដ្ឋបានប្រើសហិង្សាវាយអ្នកបើកបររថយន្តកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M 2245 នៅសល់តែដង្ហើមចង្រិតនិងវាយកម្ទេចរថយន្តខូចខាតទាំងស្រុង ហើយប្រសិនបើសមត្ថកិច្ចជាច្រើនមិនឃាត់ទាន់ទេ ច្បាស់ណាស់ថា អ្នកបើកបររថយន្តពិតជាស្លាប់ ។
ក្រុមអ្នកតាមដានសង្គមនិងមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ករណីប្រជាពលរដ្ឋតែងធ្វើជាមន្ត្រីតុលាការ ឬចៅក្រម កាត់សេចក្តីទៅលើជនណាម្នាក់ដែលបង្កឲ្យមនុស្សស្លាប់ក្នុងហេតុការណ៍ផ្សេងៗ ដោយសារប្រជាពលរដ្ឋអស់ជំនឿទៅលើប្រព័ន្ឋយុត្តាធិការនៅស្រុកខ្មែរ និងអំពើពុកលរលួយ អ្នកមានលុយនិងមានអំណាចតែងតែរួចខ្លួនពីសំណាញ់ច្បាប់ ឬ បើជាប់គុកក៍រយៈពេលខ្លី និយាយរួមនិទណ្ឌភាព(ភាពមិនមានទោសពៃរ៍)នៅតែកើតមាន ហើយវាអយុត្តិធ៌មណាស់សម្រាប់ប្រជាពលរដ្ឋជាជនរងគ្រោះទាំងអស់ ៕