ប៉ូលីសនិងអ្នកជួយសង្គ្រោះកម្មករទូក ធ្វើការស្វែងរកជនរងគ្រោះនៅឯកំពង់ផែ Muara Angke នៅទីក្រុងហ្សាការតា (Jakarta) រូបភាព: AFP
ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបាននិយាយថា ២៣នាក់ត្រូវបានសម្លាប់និងរាប់សិបនាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យបន្ទាប់ពីភ្លើងបានឆាបឆេះទូកមួយគ្រឿងដែលដឹកមនុស្សជិត 250 នាក់ទៅកាន់កោះភាគខាងជើងនៃទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
តាមសម្តីរបស់មន្រ្តីប៉ូលីសបានឱ្យដឹងថាទូក The Zahro Express បានធ្វើការឆាបឆេះក្រោយការចាកចេញពីកំពង់ផែ។ ហើយមូលហេតុនៃការឆេះនេះត្រូវបានគេគិតថាបណ្តាលមកពីការឆ្លងចរន្តសៀគ្វី(Circuit)មួយរបស់ម៉ាស៊ីនភ្លើង។ អ្នករស់រានមានជីវិតម្នាក់គឺលោក Ardi ដែលកំពុងត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងហ្សាការតា បានថ្លែងថា: «អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានផុសឡើង, គ្របដណ្តប់ផ្ទៃខាងក្នុងកាប៉ីនរបស់ទូកនោះ»។
«អ្នកដំណើរទាំងអស់បានភ័យស្លន់ស្លោនិងការរត់ឡើងដើម្បីលោតបណ្តែតខ្លួនចូលទៅក្នុងទឹក។ លោក Ardi ដែលធ្វើដំណើរជាមួយកូនប្រុសរបស់លោកផងនោះបានឱ្យដឹងថា ភ្លើងបានលេចចេញពីកន្លែងដែលផ្ទុកប្រេង ទើបបណ្តាលឲ្យមានការបង្កយ៉ាងលឿនហើយធំឡើងៗបែបនេះ។
កងកម្លាំងសន្តិសុខ, កាកបាទក្រហម និងអ្នកជួយសង្គ្រោះបានលើកថង់ដាក់សាកសប់ នឹងជនរងគ្រោះដែលនៅសល់ បន្ទាប់ពីភ្លើងឆេះ ដែលដឹកភ្ញៀវទេសចរទៅកោះភាគខាងជើងនៃរដ្ឋធានី នៅកំពង់ផែ Muara Angke នៅទីក្រុងហ្សាការតា (Jakarta) ។ រូបភាព: AFP
ទូកនេះត្រូវបានគេសណ្ដោងត្រឡប់ទៅកំពង់ផែ ជាកន្លែងសាក្សីប្រាប់ Reuters បានឃើញសាកសពជនរងគ្រោះត្រូវបានគេយកចេញពីនាវាភ្លើងឆេះយ៉ាងធ្ងន់ធ្ងរនោះ។ យោងតាមប្រធានទីភ្នាក់ងាររុករក និងជួយសង្គ្រោះក្រុងហ្សាការតា(Jakarta) គឺលោក Hendra Sudirman បានឲ្យដឹងថា នាវានោះបានផ្ទុកមនុស្សចំនួន 248 ដែលលើសចំណុះច្រើនជាង100នាក់ និងត្រូវបានជួយសង្រោះជាង 200នាក់ និង32នាក់ទៀតត្រូវបានកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងហ្សាការតា។
គួរកត់សំគាល់ផងដែរថា គ្រោះថ្នាក់តាមផ្លូវសមុទ្រកើតមានជាញឹកញាប់ណាស់នៅប្រទេសឥណ្ឌូនេស៊ី ជាតំបន់ប្រជុំកោះ នឹងមាននាវាផ្ទុកលើសទម្ងន់ជាញឹកញាប់ ដែលមានអាវសុវត្តិភាពតែពីរទៅបីប៉ុណ្ណោះនៅលើទូក។
ប្រភពៈ រ៉យទ័រ