កវីដ៏ល្បីល្បាយក្នុងអក្សរសាស្រ្តអង់គ្លេសគឺ លោក Ernest Hermingway ធ្លាប់បាននិយាយថា «មនុស្សឆ្លាតហើយមានសេចក្តីសុខ ពិបាករកបំផុតក្នុងលោក» ហើយពាក្យនេះ ប្រហែលជាការពិត ដោយមានអំណះអំណាងទាំង៦ពន្យល់ថា ហេតុអ្វី មនុស្សឆ្លាតមិនសូវសប្បាយចិត្តដូចខាងក្រោមនេះ ៖
១. គិតច្រើន៖ មនុស្សមិនសូវឆ្លាត មិនសូវខ្វល់ពីអ្វីជុំវិញខ្លួន ប៉ុន្តែអ្នកដែលមានបញ្ញា មានកំរឹតវៃឆ្លាតខ្ពស់ គេចមិនផុតឡើយពីគុកនៃគំនិតខ្លួនឯង។ គេពិចារណា ស្ទើរតែពីអ្វីគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួន ហើយនេះធ្វើអោយគេចង ចញ្ចើមជាញឹកញយ។
២. ស្តង់ដារខ្ពស់៖ មនុស្សឆ្លាត ភាគច្រើនដឹងពីអ្វីដែលខ្លួនឯងចង់បានច្រើន ហើយរបស់ដែលគេចង់បានទាំងនោះ ច្រើនតែមានស្តង់ដារខ្ពស់ ដូចខួរក្បាលរបស់ ពួកគេ។
៣. គ្មានការអនុគ្រោះអោយខ្លួនឯង៖ ពេលដែលគេបរាជ័យ ក្តីបរាជ័យនេះតាមលងគេ ដូចស្រមោល ហើយគេនៅតែនឹកឃើញកំហុសតិចតួចដែលខ្លួនមាន ទោះបីពេលវេលាកន្លងយូរហើយក៏ដោយ។ គេមិនមានសមត្ថភាពអនុគ្រោះអោយ ខ្លួនឯង ឬ បណ្តែតបណ្តោយខ្លួនដូចអ្នកដទៃឡើយ។
៤. គោលដៅធំជ្រុល៖ ការមានគោលដៅជាចំណុចល្អដើម្បីភាគជោគជ័យ ប៉ុន្តែមនុស្សឆ្លាត មានគោលដៅធំធេង ហើយមានក្តីស្រមៃខ្ពស់ដែលមិនងាយ នឹងសម្រេចបាន ហើយបើអាចសម្រេចបាន ក៏ត្រូវការពេលយូរដែរ។
៥. គ្មានអ្នកយល់ចិត្ត៖ អ្វីដែលគេគិត អ្វីដែលគេនិយាយ មិនសូវមានអ្នកយល់ឡើយ។ មនុស្សឆ្លាតជាច្រើនធ្លាក់ក្នុងអន្លង់មួយ គឺភាពឯកា មិនសូវមានមិត្ត មានអ្នកនិយាយជាមួយ។
៦. ជំងឺផ្លូវចិត្ត៖ ភាពវៃឆ្លាតរបស់គេ ធ្វើអោយគេគិតច្រើន ហើយឈានទៅរកការមានជំងឺផ្លូវចិត្តផ្សេងៗ លើសពីនេះទៅទៀត គេមើលឃើញ ពីភាពអវិជ្ជមានកាន់តែច្បាស់ដែលមានក្នុងសង្គម គិតច្រើនពីអត្ថន័យនៃជីវិត ការស្លាប់ ដែលនេះសុទ្ធតែភាពអវិជ្ជមានធ្វើអោយគេមិនមានសេចក្តីសុខ។