ព្រឹកមិញនេះ Pat Napapa និងម្តាយក្មេក ចូលខ្លួនបំភ្លឺរឿងក្តី ​លុយជាង ៣០លានបាត

ថៃ៖ នៅថ្ងៃទី១៧ខែមីនានេះ វេលាម៉ោងប្រមាណជា ១០:៣០នាទីព្រឹក តារាសម្តែងស្រីនាង Pat Napapa ព្រមទាំងម្តាយក្មេក (ម្តាយ Benz Racing) និងមនុស្សក្រោមបង្គាប់នាងចំនួន២នាក់ផ្សេងទៀតដែលធ្វើការនៅក្នុងហាង Benz Racing បានចូលខ្លួនទៅបំភ្លឺរឿងក្តីនៅស្នងការប៉ូលិសហើយ បន្ទាប់ពីផ្អាកការសាកសួរ កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ។
ពាក់ព័ន្ធនឹងករណីលុយជាង៣០លានបាត ដែលមាននៅក្នុងគណនីធនាគាររបស់នាង Pat Napapa ដោយបានមកគ្មានប្រភពច្បាស់លាស់ និងឡានទំនើបតម្លៃរាប់លានបាតរបស់តារាស្រីរូបនេះ បានធ្វើឱ្យប៉ូលិសដាក់ការសង្ស័យថា បានមកដោយមានការពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនខុសច្បាប់ដ៏ធំ ដែលប៉ូលិសទើបតែបង្ក្រាបបានថ្មីៗនេះ។

តារាសម្តែងអ្នកនាង Pat Napapa

តាមលោកវរសេនីយ៍ Paisalisep បានបង្ហើបឱ្យសារព័ត៌មានក្នុងស្រុកដឹងថា៖
«ការនាំខ្លួននាង Pat Napapa និងអ្នកដែលមានចំណែកពាក់ព័ន្ធក្នុងរឿងក្តី មកសាកសួរនៅថ្ងៃនេះ មានគោលបំណងសំខាន់ពីរយ៉ាងគឺ ទី១ រឿងរថយន្តទំនើប ទី២គឺ រឿងទ្រព្យសម្បត្តិផ្សេងៗ និងរឿងលុយដែល Benz Racing បានផ្ញើចូលក្នុងបញ្ជីគណនីរបស់អ្នកទាំង៤ខាងលើ។
ពេលនេះខាងប៉ូលិសកំពុងស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះយ៉ាងដុតដៃដុតជើង ដោយការសាកសួរសាមីខ្លួន (នាង Pat Napapa) និងអ្នកដែលមានចំណែកពាក់ព័ន្ធក្នុងរឿងនេះទាំងអស់។ ប្រសិនបើមានការផ្តល់ចម្លើយបានច្បាស់លាស់ និងត្រឹមត្រូវគឺគ្មានបញ្ហានោះទេ ប៉ុន្តែបើការឆ្លើយខុសទៅនឹងភស្តុតាងដែលប៉ូលិសបានរកឃើញ នោះនឹងមានការចាត់វិធានការទៅតាមផ្លូវច្បាប់ជាមិនខាន។
ពេលនេះខាងប៉ូលិសក៏កំពុងតែរង់ចាំ ការសហការពីខាងធនាគារបន្ថែមទៀតផងដែរលើករណីនេះ ដើម្បីស៊ើបអង្កេតឱ្យបានកាន់តែច្បាស់។»
គួរឱ្យដឹងដែរថា​ ក្រោយកើតរឿង Pat Napapa មិនបានផ្តល់បទសម្ភាសន៍អ្វីទាំងអស់ដល់អ្នកកាសែត គ្រប់យ៉ាងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។
ចម្លើយតាមការសាកសួរយ៉ាងណាៗនោះ ខាងប៉ូលិសនឹងបើកបង្ហាញនៅពេលក្រោយជាបន្តបន្ទាប់៕

វរសេនីយ៍ Paisalisep

Pat Napapa និងម្តាយក្មេក Benz Racing

 

ប្រភពៈ khmerload

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស