តារាភាពយន្តសម្បូរសាច់ដើមទ្រូងកញ្ញាពៅ វីរីយ៉ា នាពេលចុងក្រោយនេះស្រាប់តែត្រូវបានគេសង្ស័យថា បានកែពង្រីកដើមទ្រូងទើបរីកធំមូលក្លំគួរឲ្យទាក់ទាញបែបនេះ ប៉ុន្តែនាងបានអះអាងថា ដើមទ្រូងរបស់នាងនៅហ្ស៊ីនពីធម្មជាតិដោយពុំបានឆ្លងកាត់ការកែច្នៃនោះទេ។
បន្ទាប់ពីទាញបានភាពលេចធ្លោគួរសមនៅក្នុងសង្គមសិល្បៈតាមរយៈសកម្មភាពសម្ដែងជាតួកាចឆ្នាសឆ្នើមស្រប ពេលដែលកំពុងកាក់កបជាមួយនឹងមុខជំនួញលក់ពេជ្រចូលហ៊ុនគ្នាផងនោះ កញ្ញាពៅ វីរីយ៉ា ហៅយ៉ាយ៉ាឃ្វីន ចូលចិត្តសម្ញែងដើមទ្រូងដ៏ធំទ្រលុកទ្រលុនរបស់នាងនៅតាមបណ្ដាញសង្គមដែលទទួលរង់ការរិះគន់វាយប្រហារយ៉ាង ដំណំហើយទន្ទឹមនិងនោះក៏ត្រូវបានគេសង្ស័យថា នាងបានកែពង្រីកដើមទ្រូងទើបរីកធំទ្រលុកទ្រលុនគួរឲ្យគ្រឺតខ្នាញ់បែបនេះដែរ។
កញ្ញាពៅ វីរីយ៉ា បានប្រកែកចំពោះដំណឹងនេះដោយនាងអះអាងថា ដើមទ្រូងនាងនៅហ៊្សីនពីធម្មជាតិដោយគ្មានការកែច្នៃនោះទេ។វីរីយ៉ា ថ្លែងថា”ខ្ញុំហ៊ានស្បថប្រសិនបើខ្ញុំប្រើផលិតផលគីមីជំនួយឬប្រើវិច្ចេកវិទ្យាពង្រីកបន្ថែមនោះ។ពោលគឺដើមទ្រូងខ្ញុំធម្មជាតិសុទ្ធសាធដោយគ្មានការកែច្នៃអ្វីទាំងអស់”។វីរីយ៉ា បញ្ជាក់ថា ដើមទ្រូងនាងធំស្អាតដោយសារតែការទម្លាប់ហ្វឹកហាត់និងធ្វើយូហ្គាប្រចាំថ្ងៃទើបមានការយល់ច្រឡំថានាងបានពង្រីក ដើមទ្រូងនៅពេលដណ្ដើមបានភាពលេចធ្លោគួរសមនៅក្នុងសង្គមសិល្បៈ។
វីរីយ៉ា បានទទួលស្គាល់ថា ពេលនាងបង្ហោះរូបភាពសិចស៊ីបញ្ចេញដើមទ្រូងពិតជាមានការរិះគន់និងវាយប្រហារនាងខ្លាំងមែន។ប៉ុន្តែនាងមិនខ្វល់ទេព្រោះវាជាចំណង់ចំណូលចិត្តរបស់នាង។នាងថា”រាល់ថ្ងៃពេលខ្ញុំបង្ហោះរូបចឹងៗ(បញ្ចេញដើមទ្រូង)គេជេរខ្ញុំរិះគន់ខ្ញុំ តែខ្ញុំអត់ខ្វល់ទេព្រោះសំខាន់ខ្ញុំចូលចិត្ត។ម្យ៉ាងដើមទ្រូងខ្ញុំអត់បានកែផងមានអីត្រូវខ្លាចនិងបញ្ចេញ”។
យ៉ាងណាបើទោះបីវីរីយ៉ា ចូលចិត្តបង្អួតភាពសិចស៊ី ប៉ុន្តែនាងមិនហ៊ានបញ្ចេញខ្លាំងរហូតប្រឈមការព្រមានពីខាងក្រសួងនោះទេ។ពោលគឺនាងប្រលែងភាពសិចស៊ីត្រឹមកម្រិតដែលប្រជាពលរដ្ឋខ្មែរទទួលយកបានតែប៉ុណ្ណោះ។
នៅពេលសួរថា ប្រសិនបើក្រុមផលិតករតម្រូវឲ្យវីរីយ៉ា ថតសិចស៊ីខ្លាំងរហូតស្រាតននលគោកដូចឌុច លីដា តើហ៊ានទេ?វីរីយ៉ា តបថា “ត្រឹមសម្ដែងដូចឌុច លីដា ខ្ញុំមិនខ្លាចទេ ព្រោះមានក្រុមបច្ចេកទេសជួយ។ពោលគឺ សម្រាប់ថតភាពយន្តសិចស៊ីខ្ញុំមិនខ្លាចទេសំខាន់ឲ្យតែភាពយន្តនោះខ្មែរទទួលយកបានហើយខាងក្រសួងអនុញ្ញាតិ ឲ្យដាក់បញ្ចាំង”។
វីរីយ៉ា រំពឹងថា អាជីពសិល្បៈរបស់នាងនិងស្ទុះឡើងខ្លាំងខណៈដែលនាងមិនខ្លាចញញើតនិងការបង្អួតភាពសិចស៊ី ជាមួយនិងសម្រស់ដើមដ៏ទ្រូងធំទ្រលុកទ្រលុនពីធម្មជាតិរបស់នាង៕
ប្រភពៈ នរគរធំ