តើអ្នកធ្លាប់គិត និងសម្លឹងឲ្យចំភ្នែករបស់ chatbot ក្នុងពេលដែល chatbot កំពុងពន្យល់អំពី អារម្មណ៍ និងទុក្ខព្រួយរបស់អ្នកជាមួយនឹងសេវាកម្មណាមួយរបស់ពួគេ? បើអញ្ចឹងមែននោះ វាគ្មានអ្វីចម្លែកនោះទេ ប៉ុន្តែអ្នកអាចនឹងមានអារម្មណ៍ថា ដូចជាត្រូវទៅនឹងអ្វីដែលអ្នកបានគិត ហើយក៏សូមអរគុណទៅដល់ក្រុមហ៊ុនមួយដែលមានមានមហិច្ឆតាបង្កើតវាឡើង នោក្នុងប្រទេស នូវែលហ្សេឡង់ ឬ New Zealand ។
ក្រុមហ៊ុននេះដែលមានឈ្មោះ ខុសប្លែកពីធម្មតាគឺ ព្រលឹងម៉ាស៉ីន (Soul Machine) ដែលបានបង្កើត chatbot សប្បនិម្មិត ដែលមិនត្រឹមតែអាចបង្ហាញអំពីអារម្មណ៍របស់មនុស្សនោះទេ តែអាចយល់ពីការបញ្ចេញទឹកមុខរបស់មនុស្សបានទៀតផង។ គោលបំណងគឺដើម្បីទទួលយកសេវា chatbot ដែលឆ្ពោះទៅរកកម្រិតបន្ទាប់ដោយអន្តរកម្មរវាងបុរសជាមនុស្ស និងម៉ាស៊ីន មូលដ្ឋានដោយធ្វើឱ្យពួកគេកាន់តែដូចជាពួកយើង(មនុស្ស)។
chatbot ឬ Nadia ជាសម្លេងរបស់មនុស្សស្រី (នាង?) ដែលត្រូវបានគេហៅ និងអាចឃើញ ‘អ្នកប្រើតាមរយៈបណ្ដាញកាមេរ៉ា និងយល់កាន់តែច្បាស់អំពីអារម្មណ៍របស់អ្នកប្រើ។ ព្រលឹងម៉ាស៊ីន ឬ Soul Machine ត្រូវបានគេហៅថា “ភាពឆ្លាតវៃនៃអារម្មណ៍” រូបតំនាងឬ EI ដែលអនុញ្ញាតឱ្យ bots ដូចជា Nadia ទំនាក់ទំនងជាមួយមនុស្សលើកការការកត់សម្គាល់ នៃម្រិតអារម្មណ៍កាន់តែច្បាស់បន្ថែមទៀត។
ជារើយៗ ជនពិការមានការលំបាកក្នុងការដោះស្រាយជាមួយនឹងការិយាធិបតេយ្យរបស់ NDIS ដោយសារតែភាពស្មុគស្មាញ និងយឺតយ៉ាវរបស់ខ្លួន។ Nadia ត្រូវបានបង្កើតឡើងដើម្បីតម្រូវការទាំងអស់ដែលបានធ្វើឱ្យមនុស្សកាន់តែច្រើនជាមួយសេវាដែលអាចប្រើបានគ្រប់ពេលវេលានិងទីកន្លែង។
លទ្ធភាពនៃគម្រោងធម្មជាតិនេះ គឺទំនងជាគ្មានទីបញ្ចប់នោះឡើយ។ ជាការពិត ព្រលឹងម៉ាស៊ីន ឬ Soul Machine បច្ចុប្បន្នកំពុងធ្វើការនៅលើ chatbots ស្រដៀងគ្នាសម្រាប់ឧស្សាហកម្មដ៏ទៃទៀត។ វានឹងមិនមានការភ្ញាក់ផ្អើលនោះទេ ប្រសិនបើក្រុមហ៊ុនឆាប់ធ្វើការផ្លាស់ទីទៅកាន់សេវាបម្រើអតិថិជនដែលមិនចាំបាច់ប្រើមនុស្ស ។
ប្រភពៈ TNW ប្រែសម្រួលៈ ខេមរារិទ្ធិ