ពិតជាអស្ចារ្យ ក្មេងប្រុសអាយុពីរឆ្នាំអាចជួយសង្រ្គោះបងប្អូនភ្លោះរបស់គេដែលត្រូវបានទូសង្កត់ (មានវីដេអូ)

  • វីដេអូនេះបានបង្ហាញកុមារា Bowdy Shoff បានជួយសង្រ្គោះគបងប្អូនភ្លោះរបស់គេ Brock
  • ម្តាយរបស់ពួកគេទើបតែបានចាកចេញទៅបានប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលកើតហេតុ
  • Bowdy ព្យាយាមដើម្បីលើកទូប៉ុន្តែបន្ទាប់មកគេរុញវាចេញដើម្បីសង្រ្គោះជំនួសវិញ
  • ប្តីប្រពន្ធនេះបានដាក់វីដេអូអនឡាញដើម្បីលើកកម្ពស់ការយល់ដឹងអំពីការ ដួលរលំ ឬធ្លាក់នៃគ្រឿងសង្ហារឹមដែលបំពាក់ក្នុងផ្ទះ
  • កុមារប្រហែល ២៥៤០០នាក់ ត្រូវបានរងរបួសជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកដោយគ្រឿងសង្ហារឹមធ្លាក់សង្កត់
  • កុមារដែលរងរបួស ត្រូវបានស្លាប់ម្នាក់រៀងរាល់ពីរសប្តាហ៍ ដោយសារតែការរងរបួសយ៉ាងធ្ងន់ធ្ងរទៅលើពួកគេ

វីរបុរសមានគ្រប់យ៉ាង រូបរាង និងទំហំទ។ រួមទាំងកុមារាតូចមួយនេះដែលមានអាយុត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ដែលស្ថិតនៅរដ្ឋ យូតាហ៍ នៅពេលដែលបងប្អូនភ្លោះរបស់គេត្រូវបានជួបគ្រោះថ្នាក់ដោការរលំសង្កត់។
កូនតូច Brock Shoff កំពុងលេងនៅក្នុងបន្ទប់គេងរបស់គេ នៅជាមួយប្អូនប្រុសរបស់គេគឺ Bowdy ដែលបានថតជាវីដេអូដោយកាមេរ៉ាសុវត្តិភាពដែលបំពាក់ក្នុងបន្ទប់។
ទោះជាយ៉ាងណាហេតុការណ៍នេះ គ្រាន់តែគូសបញ្ជាក់ពីការព្រួយបារម្ភលើសុវត្ថិភាពរបស់កុមារ ដោយសារគ្រឿងសង្ហារឹមដែលបំពាក់នៅក្នុងផ្ទះហើយមានកម្ពស់ខ្ពស់ៗអាចងាយក្នុងការដួលរលំ។

 

ក្មេងប្រុស Brock Shoff (រូបភាពនៅខាងឆ្វេង) ត្រូវបានជាប់នៅក្រោមទូនៅក្នុងបន្ទប់គេងរបស់ខ្លួនបន្ទាប់ពីទូរលំសង្កត់ ខណៈពេលកំពង់លេង ប៉ុន្តែបងប្រុស Bowdy (ស្តាំ) ជាអ្នកជួយសង្រោះប្អូនដោយប្រើដៃទទេប៉ុណ្ណោះ។

Kayli Oliverson Shoff និងស្វាមីរបស់នាង Ricky Shoff (ស្តាំ) ជាមួយនឹងមួយកូនរបស់ពួកគេ

វីរៈបុរស: Bowdy ត្រូវចំណាយពេលពីរបីវិនាទីដើម្បីពិនិត្យមើលទូដែលសង្កត់លើ Brock។ វីរបុរសវ័យក្មេង បន្ទាប់មកព្យាយាមដើម្បីលើកវត្ថុនោះឡើងប៉ុន្តែមិនបានសម្រេចទេ

វីដេអូនេះបានបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យដោយឪពុកម្តាយរបស់កុមារជាការព្រមានពីគ្រោះថ្នាក់នៃការ ដោយសារទូដាក់ខោអាវបានដួលរលំសង្កត់ជាប់ទៅហើយ និងយំយ៉ាងខ្លាំងបន្ទាប់ពីជាប់នៅក្រោមទូដ៏ធ្ងន់នោះជរួចទៅហើយ។

ដែលក្មេងមួយទៀតបានរត់ឆ្លេឆ្លានៅជុំវិញនោះ ហើយទំងន់ដែលបានសង្កត់ពីលើក្មេងប្រុសនោះគឺជាទំងន់គួរឱ្យភ័យខ្លាច និងព្រួយបារម្មណ៍បំផុត។
ហើយម្តាយដែលមានឈ្មោះថា Kayli ដែលបានចាកចេញទៅជាន់ខាងលើ មួយរយៈពេលខ្លី ហើយមិនមានមនុស្សធំនៅជុំវិញដើម្បីជួយឡើយ។
ប៉ុន្តែ Bowdy មិនត្រូវការមនុស្សធំជួយគេទេ។ គេបានដើរនៅជុំវិញអ្នកទូនោះជាច្រើនដងដោក្តីអំណត់ ការព្យាយាមដើម្បីដោះស្រាយពីរបៀបជួយប្អូនភ្លោះដែលជាប់ មុននឹងគិតចេញជាគំរោងមួយដ៏ប្រសើរ។
ដំបូងគេបានព្យាយាមលើកវាឡើង ជាមួយនឹងដៃទទេរបស់គេ ប៉ុន្តែវាមិនអាចទៅរួចទេព្រោះវាធ្ងន់ពេក។
បន្ទាប់មកគេបានព្យាយាមរុញវា ដែលធ្វើឲ្យទូនោះបានរំកិលយឺតៗ ប៉ុន្តែគេសង្កេតឃើញថាទូនោះបានបំលាស់ទីបន្តិចម្តងៗ។

ខណៈនោះផងដែរ Brock អាចបំលាស់ទីទូនោះហើយនឹងថតទូដែលរបើកទៅសង្កត់ប្អូនប្រុសរបស់គេជាទំងន់។
ក្មេងប្រុសដែលជាប់នោះបានយំយ៉ាងខ្លាំង តែយើងមិនដឹងថាសភាពធ្ងន់ធ្ងរដល់កំរឹងណានោះទេ ព្រោះវិដេអូត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែបើយោងតាមអ្នកស្រី ​​Kayli ជាម្តាយបានបញ្ជាក់ថា បានឃើញប្រុសទាំងពីរលេងជាមួយគ្នានៅពេលដែលអ្នកស្រីត្រឡប់មកបន្ទប់វិញ។
ហើយអ្នកស្រីមិនបានឮការដួលរលំ ឬកូនរបស់អ្នកស្រីយំនោះឡើយ នេះបើតាមសម្តីរបស់អ្នកស្រីប្រាប់អ្នកសារព៌តមាន។

ដោះលែង: Bowdy បន្ទាប់មកគេសាកល្បងរុញ ដើម្បំរំដោះប្អូនរបស់គេ។ ក្មេងប្រុសទាំងពីររួចផុតពីគ្រោះថ្នាក់ នេះបើតាមសម្តីម្តាយរបស់គេ

ប្រភពៈ ដេលីម៉ល

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស