ភ្នំពេញ៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទូរដកប្រាក់ ATM របស់ធនាគារកាណាឌីយ៉ា បានផ្ទុះលាន់លឺដូចគ្រាប់បែក នៅក្បែររបងមន្ទីរពេទ្យកុមារជាតិ លើដងមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងខណ្ឌទួលគោក។
នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ TVFB ជាមួយនឹងសារជាច្រើនរបស់អ្នកហ្វេសប៊ុក បានបង្ហាញឲ្យដឹងថា នៅមុនកើតរឿងនេះគឺពុំមាននរណាម្នាក់ ទៅដកប្រាក់អ្វីនោះទេ ដែលដំបូងឡើងអ្នកនៅតំបន់នោះយល់ថា ជាការផ្ទុះកង់រថយន្ដ។ ក្រោយពីផ្ទុះ ពួកគេក៏ដើរទៅមើល ក៏ប្រទះឃើញថា កញ្ចក់ទូរ ATM បានបែកខ្ទេចខ្ទី តែពុំទាន់ផ្ទុះដល់កន្លែងផ្ទុកលុយនោះទេ។
យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ សមត្ថកិច្ចក៏បានទៅដល់ និងត្រួតពិនិត្យ ដែលមូលហេតុពិតប្រាកដបណ្ដាលឲ្យមានរឿងនេះ ពុំទាន់ធ្វើការបកស្រាយនោះទេ ដែលសមត្ថកិច្ចរង់ចាំការធ្វើកោសល្យវិច័យជាមុនសិន។
សូមទស្សនាវីដេអូខាងក្រោម ដែលដកស្រង់ចេញពី TVFB ៖
សូមទស្សនាវីដេអូខាងក្រោម ដែលដកស្រង់ចេញពី TVFB ៖
រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក៖
ប្រភពៈ tvfb