ប្រធានាធិបតី ត្រាំ ព្រមានថា បើចិនមិនព្រមជួយក៏បាន! អាមេរិកនឹងបញ្ជាឱ្យបើកការវាយប្រហារលើកូរ៉េខាងជើង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារបានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចហើយ ដើម្បីដោះស្រាយជាមួយ កូរ៉េខាងជើង ដោយគ្មានចិន នៅក្នុងករណីចាំបាច់ ហើយដែលពាក្យនេះលោកក៏ធ្លាប់និយាយដែរ មុននឹងបញ្ជាឱ្យបើកការវាយប្រហារ លើស៊ីរីកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។

លោក ត្រាំ បានសរសេរនៅលើ Twitter ដូច្នេះថា៖ «កូរ៉េខាងជើង កំពុងរករឿងដាក់ខ្លួនឯង (…) បើសិនជាចិនសម្រេចចិត្តថា ព្រមជួយវាគឺរឿងល្អបំផុត ក៏ប៉ុន្តែបើពួកគេ មិនជួយក៏មិនអីដែរ យើងនឹងដោះស្រាយបញ្ហាដោយគ្មានពួកគេ។ ម្យ៉ាងវិញទៀត ខ្ញុំក៏បានពន្យល់ប្រាប់ប្រធានាធិបតីចិនហើយដែរ (លោក ស៊ី ជិនពីង)ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងល្អប្រសើរសម្រាប់ទីក្រុងប៉េកាំង បើសិនជាព្រមជួយយើងដោះស្រាយបញ្ហាកូរ៉េខាងជើង»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបាញ់មីស៊ីល៥៩គ្រាប់ លើមូលដ្ឋានទ័ពអាកាសស៊ីរី ជាការសងសឹកទៅនឹងការ ប្រើប្រាស់អាវុធគីមី។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺលោក ត្រាំ បែរជាយកពេលវេលាទទួលទានអាហារពេលល្ងាចជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីន ប្រើកម្លាំង យោធាលើស៊ីរីទៅវិញ ដែលនេះធ្វើឱ្យក្រុមអ្នកជំនាញយល់ថា ទីក្រុងវ៉ាស៊ីនតោន ចង់បញ្ជូនសារទៅកាន់ចិនឱ្យ ត្រៀមខ្លួនការពារកូរ៉េខាងជើង បើនៅតែមិនអើពើបណ្ដោយ ឱ្យទីក្រុងព្យុងយ៉ាង បង្ករឿងនៅក្នុងតំបន់តាមតែទំនើងចិត្ត។ ត្បិតតាមរយៈការវាយប្រហារ នេះបញ្ជាក់ថា សហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ មិនស្ទាក់ស្ទើរជា ដាច់ខាតក្នុងការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង បើសិនវាចាំបាច់ត្រូវ តែធ្វើវាមែននោះ៕

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស