រថយន្តមួយគ្រឿង នៅក្នុងអណ្តាតភ្លើងបន្ទាប់ពីបានធ្លាក់ចូលទៅក្នុងប្រឡាយ និងបោះពួយទៅបុកដើមឈើនៅក្នុងស្រុក Sarakham កាលពីព្រឹកថ្ងៃអង្គារនេះ។ មនុស្សបួននាក់ត្រូវបានស្លាប់។ (រូបថតដោយ Sontanaporn Inchan)
Chachoengsao – មនុស្សបួននាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅពេលដែលរថយន្តរបស់ពួកគេបានបុកដើមឈើមួយហើយធ្លាក់ចូលទៅក្នុងប្រឡាយ និងបានផ្ទុះឆេះស្ទើរគ្មានសល់នាព្រឹកថ្ងៃអង្គារនេះ។
ហេតុការណ៍នេះបានកើតឡើងនៅបង្គោលគីឡូម៉ែត្រ ១០១ នៅផ្លូវលេខ៣០៤ នៅក្នុងស្រុក Sarakham នៅម៉ោងប្រមាណ ០៨ព្រឹក។ រថយន្តម៉ាក Mercedes-Benz ជាមួយគ្រឿងពាក់ស្លាកលេខ បាងកក ១ កោ ៣៥២ ដែលដឹកបុរសបីនាក់ និងស្ត្រីពីរនាក់បានរអិលចេញពីផ្លូវនិងធ្លាក់ចូលទៅក្នុងប្រឡាយ ហើយបុកដើមឈើ ដែលពុះចែកទ្រូងផ្លូវ។
នេះជាការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបង្កឱ្យមានភ្លើងឆេះនៅក្នុងផ្នែកខាងមុខនៃរថយន្តដែលបានរីករាលដាលយ៉ាងឆាប់រហ័សអស់ជាងពាក់កណ្តាលរថយន្ត។ អ្នកបើកនិងស្ត្រីពីរនាក់ជាប់នៅខាងក្នុងរថយន្តដែលត្រូវបានស្លាប់។
ប៉ូលីសបានកំណត់អត្តសញ្ញាណអ្នកស្លាប់តៃកុងឈ្មោះ Amornrit Thawornsatit មានអាយុ ៦៣ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះ Sarinyaporn Ratchatachai-Anand អាយុ ៦៥ឆ្នាំ អ្នកទាំងពីរដើមកំណើតនៅបាងកក។ ស្ត្រីម្នាក់ផ្សេងទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ។
បុរសមិនស្គាល់អត្តសញ្ញាណពីរនាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sarakham ។ ម្នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Buddhasothorn និងត្រូវបានស្លាប់បន្ទាប់ពីទៅដល់មន្ទីពេទ្យ។
ប៉ូលីសកំពុងស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ។
ប្រភពៈ បាងកកផូស