យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែបង្កើនសមត្ថភាពយោធាក្រោមទឹករបស់ខ្លួន ហើយប្រហែលអាចមានផែនការ ក្នុងការវាយប្រហារគ្រាប់បែកនុយក្លេអ៊ែរ ចេញពីនាវាមុជទឹក ទៀតផង។
ជាមួយគ្នានេះដែរ មានការព្រួយបារម្ភថា មេដឹកនាំរបបផ្ដាច់ការមួយនេះ កំពុងសម្របសម្រួលនាវាមុជទឹក ដូច្នេះពួកគេអាចបើកការវាយប្រហារ ស្របពេលដែលស្ថានភាពកំពុងតានតឹងខ្លាំង ជាមួយប្រទេសភាគខាងលិច។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
ការព្រួយបារម្ភនេះបានកើតឡើង បន្ទាប់ពីនាវាមុជទឹកចំនួន៥០គ្រឿង ស្មើនឹង៧០ភាគរយ នៃនាវាមុជទឹកនៅទីក្រុង Pyongyang របស់កូរ៉េខាងជើង បានបាត់ខ្លួនចេញពីរ៉ាដា បង្កឲ្យកូរ៉េខាងត្បូង និងជប៉ុន មានការភិតភ័យ ចំពេលដែលកងទ័ពទាំងសងខាង កំពុងប្រឈមមុខដាក់គ្នា នៅសមុទ្រកូរ៉េខាងត្បូង៕
ប្រភព៖ sabay