ហាណូយ ៖ យោងតាមប្រជាពលរដ្ឋរស់នៅទីក្រុងហាណូយ ពួកគេបាននិយាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានអោយដឹងថា ជាការពិតណាស់ ផលិតផលមានបន្លែ និងផ្លែឈើ ដែលបានផលិតនៅក្នុងស្រុកជាច្រើន បានប្រើប្រាស់សារធាតុគីមីច្រើនពេក ហេតុដូចនេះហើយបានជាពួកគេងាកទៅទិញផលិតផលនាំចូលពីក្រៅប្រទេសមកវិញ ។
ជាក់ស្តែងកាលពីថ្ងៃទី១៨ មីនា ២០១៧ នេះ នៅលើបណ្តាញព័ត៌មានប្រទេសវៀតណាមបានផ្សាយអោយដឹងថា នៅទីប្រជុំប្រជុំជនមួយ ស្ថិតនៅទីក្រុងឡុងខាញ់ចាន ខេត្ត Dong Nai ប្រទេសវៀតណាម បានប្រើសារធាតុគីមីម្យ៉ាងចាក់ចូលទៅក្នុងផ្លែខ្នុរខ្ចី ដើម្បីអោយវាឆាប់ទុំ ។
បើតាមប្រភពខ្លះលើកឡើងថា កុំបារម្ភអី! ថ្នាំគីមីនេះត្រូវបានចាក់បញ្ចូលលាយជាមួយថ្នាំ MIT ដែលបានអនុញ្ញាតសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្មវៀតណាម ដោយមានការអនុញ្ញាតឱ្យលក់នៅលើទីផ្សារ ហើយនៅពេលចាក់ថ្នាំនេះ គឺត្រូវអនុវត្តន៍តាមសៀវភៅនែនាំ ហើយផ្លែឈើទាំងនោះក៏ត្រូវបាននាំទៅលក់ក្នុងស្រុកផង និងក្រៅប្រទេសផង ។ ទោះជាយ៉ាងនេះក្តី តើតាមលោក ដាងហៀន ជនជាតិវៀតណាមម្នាក់ បានលើកឡើងជាសំនួរថា ហេតុអ្វីចាំបាច់ចាក់ថ្នាំខ្នុរ ម្តេចមិនទុកអោយវាទុំតាមធម្មជាតិ?
សូមបញ្ជាក់ថា យួនជាប្រទេសកសិកម្ម ប៉ុន្តែបែរជាទិញផលិតផលកសិកម្មពីប្រទេសក្បែរខ្លួន យកទៅប្រើប្រាស់ក្នុងស្រុករបស់ខ្លួន ហើយនាំចេញផលិតផលក្នុងស្រុករបស់ខ្លួន ទៅលក់ឲ្យប្រទេសជិតខាងរបស់ខ្លួនទៅវិញ តួយ៉ាងនៅឆ្នាំ២០១៦ បានចំណាយប្រមាណ៩២៥ លានដុល្លារសហរដ្ឋអាមេរិក នៅលើផលិតផលកសិកម្មកើនឡើងជិត៥០ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០១៥ ក្នុងការនាំចូលបន្លែ និងផ្លែឈើពីបរទេសជាពិសេសចិននិងថៃតែម្តង មកបំពេញតម្រូវការរបស់ប្រទេសខ្លួន ក្នុងរយៈពេល២ខែ ដើមឆ្នាំ នេះ ៕
សូចមើលវីដេអូ៖