តើទឹកបែបណា ផ្តល់ប្រយោជន៍ដល់សុខភាព?

រូបភាព៖​ Google

ដោយសាររាងកាយត្រូវការជាតិទឹកជាសមាសធាតុផ្សំ ដល់ទៅ ២ ភាគ ៣ ក្នុងមួយថ្ងៃៗ តម្រូវឱ្យអ្នកទទួលទានទឹក ឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យប្រព័ន្ធផ្សេងៗធ្វើការបានល្អ។ ប៉ុន្តែ អ្នកខ្លះបែរជាមើលរំលងសារសំខាន់របស់ទឹក និងមិនយកចិត្តទុកដាក់ទទួលទានទឹកឡើយ ។
-ប្រយោជន៍ការទទួលទានទឹក ៖ ការទទួលទានទឹកមានប្រយោជន៍ច្រើនដូចជា ជួយឱ្យប្រព័ន្ធឈាមរត់ក្នុងរាងកាយធ្វើការបានល្អ ជួយឱ្យស្បែកមានសំណើម មានភាពភ្លឺថ្លា បន្ថយការរលាករបស់សាច់ដុំ និងសន្លាក់ផ្សេងៗ នាំឱ្យប្រព័ន្ធរំលាយអាហារ និងការបឺតស្រូបសារធាតុអាហារក្នុងរាងកាយដំណើរការបានល្អប្រសើរ។ ទឹកអាចជួយជម្រះជាតិពុលដ៏ល្អតាមធម្មជាតិ និងនៅជួយរក្សាសីតុណ្ហភាពរបស់រាងកាយផង។
-គុណសម្បត្តិនិងគុណវិបត្តិរបស់ទឹកប្រភេទផ្សេងៗ ៖ ដើម្បីជ្រើសទទួលទានទឹកបែបណាទើបល្អ អ្នកត្រូវយកចិត្តទុកដាក់ និងគិតដល់សុវត្ថិភាពចំពោះសុខភាពផង ព្រោះទឹកដែលមើលទៅបរិសុទ្ធថ្លា ស្អាត ប៉ុន្តែជួនកាលពុំមែនដូចអ្វីដែលអ្នកគិតក៏មាន។

រូបភាព៖ Google

១-ទឹកសុទ្ធក្នុងដប ៖ ភាគច្រើនតែងតែជ្រើសរើសទឹកសុទ្ធក្នុងដបប្លាស្ទិក ដោយជឿជាក់ថា មានគុណភាពល្អជាងទឹកប្រភេទផ្សេង និងងាយស្រួលរកទិញ។ ប៉ុន្តែការប្រើប្រាស់ទឹកសុទ្ធបែបនេះ ត្រូវចំណាយខ្ពស់ និងបង្កើនសំរាមដល់បរិស្ថានទៀតផង។ ក្រៅពីនេះ ការទទួលទានទឹកសុទ្ធពីដបជ័រប្លាស្ទិកយូរៗទៅ នាំឱ្យសារធាតុមិនល្អនៅក្នុងដបជ័រនោះ គឺសារធាតុស៊ីណូអេស្ត្រូចេន (Xenoestrogen) ជ្រៀតចូលទៅក្នុងរាងកាយ ដោយមិនដឹងខ្លួន។ សារធាតុនេះ ជាសារធាតុបង្កមហារីក ច្រើនមាននៅក្នុងដបដែលធ្វើពីប្លាស្ទិក ប្រអប់ស្នោខ្លាំង។ សារធាតុនេះ នឹងចេញមក ពេលមានការប៉ះទង្គិច កកិត ឬត្រូវកម្តៅខ្លាំង។

រូបភាព៖ Google

២-ទឹកម៉ាស៊ីន ៖ ចំណុចល្អរបស់ការទទួលទានទឹកម៉ាស៊ីន គឺមានភាពងាយស្រួល និងជួយសន្សំសំចៃប្រាក់កាសបានច្រើន បើធៀបនឹងការទិញទឹកសុទ្ធ។ តែចំណុចមិនល្អនៅត្រង់អាចមានក្លិនក្លរីន ដែលគេប្រើសម្រាប់សម្លាប់មេរោគក្នុងទឹក។ ក្រៅពីបញ្ហាក្លិនក្លរីន អ្នកប្រើប្រាស់អាចមិនជឿជាក់លើគុណភាពទឹកថា អាចមានការលាយឡំនឹងសារធាតុអ្វីផ្សេង ដែលបង្កឱ្យកើតជំងឺផ្សេងៗដូចជា អាលុយមីញ៉ូម និងហ្លរអូរ៉ៃដ៍ ដែលដាក់បន្ថែមនៅក្នុងទឹក។ ការស្រាវជ្រាវបានឱ្យដឹងថា បើទទួលសារធាតុអាលុយមីញ៉ូមក្នុងបរិមាណច្រើន និងរយៈពេលយូរ អាចប្រឈមនឹងការកើតជំងឺវង្វេងវង្វាន់ស្មារតី (Alzheimers)។ ទោះជាយ៉ាងណាក្តី ខាងអង្គភាពផលិតទឹកម៉ាស៊ីន បានអះអាងថា ជាតិអាលុយមីញ៉ូមដែលមាននៅក្នុងទឹកម៉ាស៊ីននោះ ពុំមានបរិមាណច្រើន រហូតបង្កឱ្យកើតជាជំងឺនោះទេ។ ចំណែកការកើតជំងឺវង្វេងវង្វាន់ ក៏មកពីកត្តាជាច្រើនដែរ ដូចជា តំណពូជ និងរបៀបនៃការប្រើប្រាស់ជីវិត។ ដូចនេះ ការទទួលទានទឹកម៉ាស៊ីន មិនគួរជះឥទ្ធិពលធ្វើឱ្យកើតជំងឺទាំងនោះទេ។

៣-ទឹកដាំពុះ ៖ ជាជម្រើសមួយសម្រាប់អ្នកស្រឡាញ់សុខភាព ភាគច្រើនយកទឹកម៉ាស៊ីនមកដាំពុះទៀត មុននឹងទទួលទាន ដើម្បីឱ្យច្បាស់ក្នុងចិត្តថា ទឹកដែលខ្លួនបរិភោគទៅនោះ មានភាពស្អាត និងល្អចំពោះសុខភាពមែន។ ទោះជាយ៉ាងណាក្តី ការដាំពុះនោះ អាចជួយក្នុងការសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលឋិតនៅក្នុងទឹកប៉ុណ្ណោះ។ ប៉ុន្តែ មិនអាចកម្ចាត់សារធាតុពុលខ្លះ ដែលរលាយក្នុងទឹកបានទេ។ មិនត្រឹមតែប៉ុណ្ណោះ ការដាំលើភ្លើង អាចកាន់តែធ្វើឱ្យសារធាតុទាំងនោះ មានកំហាប់កាន់តែខ្ពស់។ អ្នកខ្លះប្រើកំសៀវដោតខ្សែភ្លើងចោលរហូត គឺដាំទឹកម្តងហើយម្តងទៀត មិនឈប់ឈរ ទឹកកាន់តែហួតចេញបន្សល់ទុកនូវពពួកលោហៈធ្ងន់ ដូចជា ថ្មកំបោរ ច្រែះដែក ជាដើម។ ដូច្នេះ ការទទួលទានទឹកដាំ អាចមិនល្អចំពោះសុខភាព ដូចដែលអ្នកគិតនោះទេ។
៤-ទឹករ៉ែ ៖ ជាទឹកដែលឆ្លងកាត់ការច្រោះតាមធម្មជាតិ ជាទឹកដែល ជ្រាបចូលទៅក្នុងដីយ៉ាងយឺតៗ ទើបមានជាតិរ៉ែ ដែលមានប្រយោជន៍ ចំពោះរាងកាយច្រើន ដូចជា ជាតិកាល់ស្យូម សូដ្យូម ហ្លរអូរ៉ៃដ៍ ស្ពាន់ធ័រ ជាដើម។ ទោះជាការទទួលទានទឹករ៉ែ មានប្រយោជន៍ច្រើនចំពោះរាងកាយក្តី ប៉ុន្តែបើទទួលទានក្នុងរយៈពេលយូរ សារធាតុរ៉ែខ្លះ នឹងប្រែមូលផ្តុំនៅក្នុងរាងកាយច្រើន។
ជាតិរ៉ែខ្លះ មានគុណសម្បត្តិជួយបន្ថយអាការជំងឺបានល្អ ដូចជា ទឹករ៉ែស្ពាន់ធ័រ ជួយជំរុញយន្តការរបស់ពោះវៀន សមស្របចំពោះអ្នកទល់លាមករ៉ាំរ៉ៃ។ ទឹករ៉ែស៊ុលហ្វាតកាបូណាត ប្រើព្យាបាលអាការថង់ទឹកប្រមាត់ខុសប្រក្រតី និងរ៉ែស៊ុលហ្វឺរ៍ និងកាបូណាត ប្រើក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ជួយបន្ថយកម្រិតជាតិស្ករ និងអាការស្រេក ទឹក។ ដូច្នេះ សម្រាប់អ្នកដែលមានសុខភាពល្អស្រាប់ហើយ ការទទួលទានទឹករ៉ែ គឺលើសពីតម្រូវការចាំបាច់របស់រាងកាយហើយ ៕

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស