វិចិត្រការិនី ម៉ម លីសា (Lisa Mam) ថ្មីៗនេះបានក្លាយជាអ្នកតំណាងក្នុងយុទ្ធនាការថ្មីមួយរបស់តារាហូលីវូដ Matt Damon រួមជាមួយ ក្រុមហ៊ុន Stella Artois ដើម្បីជួយលើកកម្ពស់ទឹកស្អាតនៅកម្ពុជា។
ម្រោងមួយនេះមានឈ្មោះថា “Buy a Lady a Drink” ដោយយុទ្ធនាការនេះគឺ ដើម្បីផ្តល់ទឹកស្អាតសម្រាប់ស្ត្រីនិង គ្រួសារដែលរស់នៅតាមជនបទនៅក្នុងប្រទេសកម្ពុជា ហើយ ម៉ម លីសា ត្រូវបានជ្រើសរើសដើជាវិចិត្រករសម្រាប់ក្រុមហ៊ុន Stella Artois ក្នុងការរចនាកែវកញ្ចក់របស់គម្រោងនេះ ដើម្បីដាក់លក់នៅ Amazon.com ក្នុងតម្លៃ ១៤ ដុល្លារអាមេរិក នេះបើតាម លីសា បានលើកឡើង។
លីសា បន្តទៀតថា “ក្នុងការចំណាយថវិកាទិញកែវមួយដែលខ្ញុំបានរចនា លក់នៅលើ Amazon.com គឺស្មើទៅនឹងការជួយផ្គត់ផ្គង់ទឹកស្អាតសម្រាប់គ្រួសារមួយនៅក្នុងប្រទេសកម្ពុជាចំនួន ៥ ឆ្នាំ (១៤ដុល្លារអាមេរិក= ទឹកស្អាត៥ឆ្នាំ) ខ្ញុំចង់ឲ្យប្រជាជនខ្មែរទាំងអស់គ្នាចូលរួមទិញកែវ ដើម្បីជួយគ្រួសារដែលខ្វះខាតទឹកស្អាតប្រើប្រាស់”។
យុទ្ធនាការ “Buy a Lady a Drink” នេះគឺបានបង្កើតឡើងតាំងពីឆ្នាំ២០១៣មកម្លេះ ដោយតួប្រុសក្នុងរឿង “The Martian” Matt Damon ហើយសម្រាប់ឆ្នាំ ២០១៧ នេះគឺបានធ្វើឡើងចំនួន៣ប្រទេសដែលមាន ប្រេស៊ីល អ៊ូហ្គាន់ដា និង កម្ពុជា ដោយទាំង៣ប្រទេសគឺមានកែវតំណាងម្នាក់មួយ ដែលបានរចនាដោយវិចិត្រករមកពីប្រទេសរៀងៗខ្លួន សម្រាប់លក់នៅលើ Online ក្នុងការជួយជ្រោមជ្រែងទឹកស្អាតរបស់ប្រទេសរៀងៗខ្លួន វិចិត្រការិនីបន្ថែម៕
ទស្សនាវីដេអូបកស្រាយបន្ថែមពី Matt Damon ៖
ប្រភពៈ សប្បាយ