បញ្ហាការបូមខ្សាច់ធ្វើអាជីវកម្មលក់និងនាំចេញទៅក្រៅប្រទេស នៅតែជាបញ្ហាស្មុគស្មាញដោយសារតែអភិបាលកិច្ចមិនល្អរបស់ស្ថាប័នជំនាញពាក់ព័ន្ឋនិងក្រុមហ៊ុន ក៍ដូចជាបញ្ហាអំពើពុករលួយ ធ្វើឲ្យមានការរិះគន់មិនចេះចប់ មិនចេះហើយ ពិសេសប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ ស្ទឹង និងព្រែក..។
ជាក់ស្តែងកាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាម២០១៧ផ្ទះប្រជាពលរដ្ឋ៤ខ្នងបានស្រុតរបាក់ចូលទន្លេនិង៥ខ្នងកំពុងប្រឈមនឹងការខូចខាតដូចគ្នានៅក្នុងភូមិកោះគរ ស្រុកស្អាង ខេត្តកណ្តាល ដោយសារតែការបូមខ្សាច់ទាំងមានច្បាប់និងអត់ច្បាប់របស់ក្រុមឈ្មួញដែលមានខ្នងបង្អែកធំៗ
សូមបញ្ជាក់ថា រយៈពេល ៨ឆ្នាំពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជា នាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩ដុល្លារ) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជាវិញ មានរហូតដល់ទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨ដុល្លារ)។
យ៉ាងណាតួលេខខុសគ្នាខាងលើនេះ មិនត្រូវច្រានចោលដោយមន្ត្រីក្រសួងរ៉ែនិងឋាមពល ៕
ប្រភពៈ angrut