ភ្នំពេញ៖ ក្នុងហ្វេសប៊ុករួមទាំងសារព័ត៌មានខ្មែរខ្លះកាលពីថ្ងៃម្សិលមិនបានចុះផ្សាយការរិះគន់ស្ត្រីម្នាក់ដែលព្រហើនហួសហេតុឬក៏ថាមកពីធ្វេសប្រហែសក្នុងការស្លៀកពាក់ម៉ៃយ៉ូឈុតងូតទឹកជាហេតុនាំអោយមានការចែកចាយបន្តគ្នានិងនាំគ្នាសន្និដ្ឋានថាជានារីខ្មែរទៅងូតទឹកសមុទ្រនៅក្រុងព្រះសីហនុទៀតផង។ ស្ត្រីម្នាក់ស្លៀកម៉ៃយ៉ូដឹកដៃកូនមុជទឹកសមុទ្របង្កការរិះគន់ពេញហ្វេសបុកគណនីមួយបានបង្ហោះរូបថតប៉ុន្មានសន្លឹកដោយដាក់ចំណងជើងថា៖ “ស្ត្រីខ្មែរម្នាក់ស្លៀកម៉ៃយ៉ូដឹកដៃកូនមុជទឹកសមុទ្រកំពុងសោមបង្កការរិះគន់ពេញFacebook” តែតាមការពិតនាងគឺតារាសម្តែងនៅបរទេសគឺមិនមែនខ្មែរយើងទេគឺនៅប្រទេសថៃ។
សូមបញ្ញាក់ថា សមុទ្រកម្ពុជាមានឆ្នេរខ្សាច់ពណ៌ស តែក្នុងរូបភាពនេះគឺខ្សាច់មានពណ៌ប្រផេះ។ហើយស្ត្រីខ្មែរយើងភាគច្រើនក៏មិនទាន់ហ៊ានបញ្ចេញសាច់ស្រស់ៗនៅទីសារធាណៈបែបនេះទេ។ឃ្លីបវីដេអូ បង្ហាញស្ត្រីរូបនេះដឹកដៃកូនលើឆ្នេរខ្យាច់និយាយភាសាថៃកាន់តែបញ្ជាក់ថានាងជាស្រីថៃ។សារព័ត៌មានខ្លះនាំគ្នាសរសេរថា”នៅសមុទ្រក្រុងព្រះសីហនុ ឥឡូវមិនចាញ់នៅសមុទ្រប្រទេស លោកខាងលិចទេ។ស្ដ្រីខ្មែរក៏ចេះស្លៀកខ្លីបានដែរ” ជាហេតុនាំអោយមានការរិះគន់ពីសាធារណជន៕
ប្រភព៖ រស្មីកម្ពុជា