បើសួរថាតើអ្វីដែលមានតម្លៃថ្លៃជាងគេ? ច្បាស់ណាស់ម្នាក់ៗប្រាកដជាឆ្លើយយ៉ាងលឿនថាជាមាស ដែលមានតម្លៃថ្លៃជាងគេ។ ប៉ុន្តែកាពិតទៅ មាសមិនមែនជារបស់ដែលមានតម្លៃថ្លៃដាច់គេនោះទេ ដោយសារមានវត្ថុមួយចំនួនដែលសឹងតែមានតម្លៃថ្លៃជាងមាសរាប់រយ រាប់ពាន់ដងឯណោះ។
ចង់ដឹងថាមានអ្វីខ្លះ សូមបន្តអានដោយរាប់ថយក្រោយទាំងអស់គ្នា៖
១៦. រមៀត ឬល្មៀត (ដែលក្នុង ១ ក្រាម ស្មើនឹង ១១ ដុល្លារអាមេរិក)
ជាគ្រឿងទេសមួយប្រភេទដែលប្លែក និងមានតម្លៃខុសពីគេ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយថែមទាំងមានប្រយោជន៏សម្រាប់សុខភាពផងដែរ ដែលមិនអាចប្រៀបបានពីសំណាក់គ្រឿងទេសដទៃទៀត។ ដំណើរការដាំ និងផលិតត្រូវចំណាយពេលយូរ និងទាមទារឱ្យមានការថែទាំយ៉ាងយកចិត្តទុកដាក់ផងដែរ។
១៥. មាស (ដែលក្នុង ១ ក្រាម ស្មើនឹង ៥៦ ដុល្លារអាមេរិក)
ជាវត្ថធាតុដែលគេគ្រប់គ្នាបានដឹង បានលឺ និងស្គាល់ថាជាវត្ថុដ៏មានតម្លៃ ដែលម្នាក់ៗសុទ្ធតែចង់បានដើម្បីយកមកលម្អ យកមកប្រើប្រាស់ជាដើម។ ជាក់ស្តែង វាត្រូវបានគេឱ្យតម្លៃយ៉ាងខ្លាំងតាំងពីអតីតកាលយូរលង់មកហើយ ដែលសឹងតែគ្មានអ្វីអាចមកកាត់ថ្លៃបានឡើយ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ មាសគ្រាន់តែជាវត្ថុធាតុមួយក្នុងវត្ថុធាតុដែលថ្លៃៗដទៃទៀតប៉ុណ្ណោះ។
១៤. ប្រាក់ស ឬ rhodium (ដែលក្នុង ១ ក្រាម ស្មើនឹង ៥៨ ដុល្លារអាមេរិក)
ជាប្រភេទលោហធាតុមួយប្រភេទដ៏កម្រក្នុងក្រុមពួកប្លាទីន។ វាកម្រខ្លាំងមែនទែន ដែលក្នុងមួយតោននៃស្រទាប់ផែនដី មាន Rhodium នេះត្រឹមតែចំនួនប្រហែល ០.០០១ ក្រាមប៉ុណ្ណោះ។
១៣. ប្លាទីន (ដែលក្នុង ១ ក្រាម ស្មើនឹង ៦០ ដុល្លារអាមេរិក)
ប្រហែលគ្រប់គ្នាក៏បានស្គាល់ថាប្លាទីន ជាលោហធាតុដែលមានតម្លៃ ប៉ុន្តែប្រហែលជាអ្នកមិនបានចាប់អារម្មណ៏ថាតាមពិតទៅ ប្លាទីនមានតម្លៃថ្លៃជាងមាសទៅទៀត ដោយសារវាជាលោហធាតុកម្រ និងអាចធន់បានទៅនឹងជាតិអាស៊ីត ជាតិអាល់កាលី និងសារធាតុផ្សេងៗទៀតជាច្រើន។
១២. មេតំហ្វេតាមីន ឬ Methamphetamine (ដែលក្នុង ១ ក្រាម ស្មើនឹង ១០០ ដុល្លារអាមេរិក)
បើទោះជាចាត់ទុកជាសារធាតុខុសច្បាប់ក៏ដោយ មេតំហ្វេតាមីនជាសារធាតុដែលមានតម្លៃថ្លៃកប់ពពក។ ប៉ុន្តែកុំព្យាយាមចង់ប៉ះ ឬចង់សាកវាអី ដោយសារវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរសល់សុខភាព។
១១. ស្នែងរមាស (ដែលក្នុង ១ ក្រាម ស្មើនឹង ១១០ ដុល្លារអាមេរិក)
ដោយសារមានជំនឿថា ស្នែងរមាសមានភាពសក្តិសិទ្ធិក្នុងការព្យាបាលជម្ងឺដង្កាត់ផ្សេងៗជាច្រើនមុន និងអាចយកមកធ្វើជាយន្តការពារខ្លួនទៅតាមអបិយជំនឿអូមអាមផងនោះ រមាសជាច្រើនរយក្បាលត្រូវបានឈ្មូញ និងព្រានព្រៃសម្លាប់យ៉ាងឃោរឃៅដើម្បីយកស្នែងមកជួញដូរ។
១០. ហេរ៉ូអ៉ីន (ដែលក្នុង ១ ក្រាម ស្មើនឹង ១៣០ ដុល្លារអាមេរិក)
ម្សៅអាភៀននេះអាចមានឥទ្ធិពលញៀនខ្លាំងចំពោះមនុស្ស។ វាជាសារធាតុខុសច្បាប់ ហើយបើទោះជាខុសច្បាប់ក៏ដោយ មានមនុស្សជាច្រើនចង់ប្រើប្រាស់ និងរត់ពន្ធលួចលាក់ជួញដូរផងដែរ។ ជាក់ស្តែង តម្លៃដ៏ថ្លៃរបស់វា គឺដោយសារតែការហាត់ឃាត់តឹងតែងមិនឱ្យប្រើប្រាស់នេះឯង។
០៩. កូកាអ៉ីន (ដែលក្នុង ១ ក្រាម ស្មើនឹង ២៣៦ ដុល្លារអាមេរិក)
កូកាអ៊ីនជាគ្រឿងញៀនមួយប្រភេទដែលមានតម្លៃកប់ពពក ប៉ុន្តែមិនមាននាំមកអ្វីផ្សេងក្រៅពីផលប៉ះពាល់សុខភាព និងទោសទណ្ឌតាមផ្លូវច្បាប់នោះទេ។
០៨. LSD (ដែលក្នុង ១ ក្រាម ស្មើនឹង 3000 ដុល្លារអាមេរិក)
ជាប្រភេទថ្នាំរវើរវាយមួយប្រភេទដែលមានអនុភាពខ្លាំងសម្បើម អាចធ្វើឱ្យអ្នកប្រើប្រាស់ស្រមើស្រមៃដ៏ពិភពដ៏ចម្លែក។ វាមានតម្លៃថ្លៃខ្លាំង ដោយសារការផលិតរបស់វាមានការលំបាក និងមានភាពស្មុគស្មាញខ្លាំង។
០៧. ភ្លូយតូនីញ៉ូម ឬ Plutonium (ដែលក្នុង ១ ក្រាម ស្មើនឹង ៤០០០ ដុល្លារអាមេរិក)
ជាសារធាតុវិទ្យុសកម្មដែលមានទម្ងន់ និងម៉ាស់ធ្ងន់ខ្លាំង ប៉ុន្តែមានលក្ខណៈផុយស្រួយខ្លាំង។ វាត្រូវបានគេប្រើប្រាស់ដើម្បីចម្រាញ់ជាថាមពលសម្រាប់ប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែ និងជាប្រភពថាមពលសម្រាប់យានអវកាសផងដែរ។
០៦. ត្បូង Painite (ដែលក្នុង ១ ក្រាម ស្មើនឹង ៩០០០ ដុល្លារអាមេរិក)
វាជាដុំរ៉ែដ៏មានតម្លៃ ហើយកម្រដែលសឹងតែគ្មានអ្នកណាម្នាក់ស្គាល់នោះទេ។ វាជាពពួករ៉ែដែលមានពណ៌ទឹកក្រូច ឬ ត្នោតក្រម៉ៅ ហើយវាទើបត្រូវបានគេរកឃើញកាលពី ៦៥ ឆ្នាំមុនប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះ ដុំរ៉ែនេះមានតិចតួចមែនទេែនដែលគេប្រទះឃើញ។
០៥. ត្បូង Taaffeite (ដែលក្នុង ១ ក្រាម ស្មើនឹង ២០ ០០០ ដុល្លារអាមេរិក ឬ ១ ក្រាត ស្មើនឹង ៤០ ០០០ ដុល្លាអាមេរិក)
ជាដុំរ៉ែដ៏មានតម្លៃ និងមានច្រើនពណ៌ដូចជាពណ៌ស្វាយ ផ្កាឈូក ក្រហម ឬ ស។ វាសឹងតែជារ៉ែកម្រជាងរ៉ែត្បូងរាប់ពាន់ដង។ ប៉ុន្តែទោះបីជាវាកម្រយ៉ាងណាក៏ដោយ វាមិនសូវជាត្រូវបានគេពេញនិយមយកមកធ្វើជាគ្រឿងអលង្ការ ដែលជាហេតុផលធ្វើឱ្យវាមានតម្លៃថោកជាងប្រើប្រៀបនឹងពេជ្រ។
០៤. Tritium (ដែលក្នុង ១ ក្រាម ស្មើនឹង ៣០ ០០០ ដុល្លារអាមេរិក)
ឧស្ម័ននេះត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតនូវពន្លឺដ៏ស្រស់ស្អាត។ ដើម្បីផលិតបានឧស្ម័ន Tritium ១ ផោន គេត្រូវចំណាយប្រហែលជាង ១៥ លានដុល្លារ។
០៣. ពេជ្រ (ដែលក្នុង ១ ក្រាម ស្មើនឹង ៥៥ ០០០ ដុល្លារអាមេរិក)
វាគឺជាវត្ថុដែលមនុស្សគ្រប់គ្នាបានស្គាល់ ហើយវាគឺជាវត្ថុដែលមានតម្លៃ ដែលគេយកមកធ្វើជាគ្រឿងអលង្ការដ៏ស្រស់ស្អាតផងដែរ ដែលនារីគ្រប់ៗរូបសុទ្ធតែប្រាថ្នាចង់បានវាបំពាក់លើខ្លួនរបស់ពួកគេ។
០២. Californium (ដែលក្នុង ១ ក្រាម ចាប់ពី ២៥ ទៅ ២៧ ប៊ីលានដុល្លារអាមេរិក)
Californium ជាប្រភេទសារធាតុគីមីដែលថ្លៃជាងគេបង្អស់លើលោក។ ចាប់តាំងពីត្រូវបានគេរកឃើញ ក្នុងឆ្នាំ ១៩៥០ មក វាត្រូវបានគេបង្កើតតែម្តងប៉ុណ្ណោះ ដោយសារតែតម្លៃដ៏ថ្លៃរបស់វា។
០១. (ដែលក្នុង ១ ក្រាម តម្លៃស្មើនឹង ៦២.៥ ទ្រីលានដុល្លារអាមេរិក)
Antimatter ជាវត្ថុដែលថ្លៃជាងគេបង្អស់លើផែនដី។ ដើម្បីផលិតបាន Antimatter ១ មីលីក្រាម គេត្រូវចំណាយជាង ២៥ លានដុល្លារ។ បើតាមទ្រឹស្តី គេអាចយកវាទៅធ្វើឥន្ធនៈសម្រាប់យានអវកាសនៅពេលអនាគត ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ផលិតវានោះគឺ មិនមែនត្រឹមតែតម្លៃនោះទេ គឺពេលវេលានៃការផលិតទៀតផង។
ហើយជាចុងក្រោយគឺជា ដុំថ្ម Jade Stone (ដែលក្នុង ១ ក្រាម តម្លៃស្មើនឹង ១៧០ ប៊ីលានដុល្លារអាមេរិក)
ដែលកម្មកររ៉ែត្បូួងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា បានរកឃើញដុំថ្មដ៏ធំបំផុតរបស់ពិភពលោកនៅអណ្តូងរ៉ែ ដាច់ស្រយាលមួយនៅរដ្ឋកាឈិន ភាគខាងជើងនៃប្រទេសភូមា។ ដុំថ្មនេះគឺមានកខ្ពស់ 14ft និងប្រវែង 19ft និងមានទម្ងន់ប្រមាណ ២០០តោន។ ដុំថ្ម Jade Stone ដ៏មានភាពស្រស់ស្អាតនេះ នឹងត្រូវបានគេបញ្ជូនទៅកាន់ប្រទេសចិន ដែលជាកន្លែងដែលនឹងត្រូវបានឆ្លាក់ចូលទៅក្នុងវត្ថុដ៏មានតម្លៃ និងចម្លាក់គ្រឿងអលង្ការ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក៕
ប្រភព៖ Bright Side ប្រែសម្រួល៖ ខេមរា