កូរ៉េខាងជើង៖ លោក គឹម ជុងអ៊ុន បានបញ្ជាឲ្យប្រជាជនចាកចេញពីទីក្រុងព្យូងយ៉ាងជាបន្ទាន់ ដោយភ័យខ្លាចថាលោកអាចកំពុងរៀបចំធ្វើសង្គ្រាមជាមួយអាមេរិក។
កាសែតរុស្ស៊ី Pravda បានរាយការណ៍ថាប្រជាជនជាង ៦០០០០០នាក់ ស្មើជិត ២៥ភាគរយ កំពុងត្រូវបានជន្លៀសចេញជាបន្ទាន់ នៅពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងកូរ៉េខាងជើង និងអាមេរិក។ សារព័ត៌មានកូរ៉េខាងត្បូង បាននិយាយថាមេដឹកនាំកូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។ ក្រុមអ្នកកាសែតបរទេសត្រូវបានគេឲ្យត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៍ធំ និងសំខាន់នៅថ្ងៃប្រារព្វបុណ្យជាតិដ៍ធំបំផុតរបស់កូរ៉េខាងជើង ដែលហៅថា«ថ្ងៃនៃព្រះអាទិត្យ»។ ទូរស័ព្ទចល័តមិនត្រូវបានអនុញ្ញាតឲ្យប្រើនៅ ក្នុងទីក្រុងព្យូងយ៉ាងទេ។ អ្នកកាសែតបរទេសជាង២០០នាក់ស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីយកព័ត៌មានអំពីខួបកំណើតទី១០៥របស់លោកសេនាប្រមុខ គឹម អ៊ិលស៊ុង នៅថ្ងៃទី១៥ ខែមេសានេះ។
ក្រុមមន្ត្រីកូរ៉េខាងជើង បានព្រមានថាសង្គ្រាមអាវុធនុយក្លេអ៊ែរ អាចផ្ទុះឡើងនៅពេលណាមួយ ដោយសារស្ថានភាពតានតឹងយ៉ាងខ្លាំងនៅឧបទ្វីបកូរ៉េ។
អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទៅកាន់ឧបទី្វបកូរ៉េ ជាការបង្ហាញកម្លាំងសាច់ដុំ ដោយកូរ៉េខាងជើងគម្រាមវាយប្រហារអាវុធនុយក្លេអ៊ែរជាការសងសឹកទៅនឹងការឈ្លានពានរបស់អាមេរិក។
ចិនបានដាក់ពង្រាយកងទ័ពចំនួន១៥០០០០នាក់នៅព្រំដែនកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ហើយថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនកងទ័ព២៥០០០នាក់បន្ថែមទៀត ទៅកាន់ឧបទី្វបកូរ៉េ។
លោក ដូណល ត្រាំ បានបញ្ជាឲ្យបាញ់មីស៊ីលចំនួន៥៩គ្រាប់លើស៊ីរីកាលពីសប្តាហ៍មុន ជាការសងសឹកទៅនឹងការវាយប្រហារអាវុធគីមី ដែលសម្លាប់មនុស្សយ៉ាងតិ៨៧នាក់កាលពីថ្ងៃទី៤ ខែមេសា។
ក្រុមឃោសនា សំដែងនៅទីសាធារណៈមួយ នាទីក្រុងព្យុងយ៉ាងនៅថ្ងៃទី ១២ ខែមេសា