ខ្សែ​ភាពយន្ត​ «មុនដំបូង​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ» នឹងបញ្ចាំង​ជា​លើក​ដំបូង​នៅ​ខែ​កុម្ភៈ

តួ​អង្គ​នៅ​ក្នុងខ្សែ​ភាពយន្ត មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ថត​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ក្នុង​ខេត្ត​សៀមរាប។ រូបថត​ដោយ Pax Jolie-Pitt

ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា មុន​ដំបូង​ខ្មែរ​ក្រហម​​សម្លាប់​ប៉ា​របស់​ខ្ញុំ ផលិត​ដោយ​តារាហូលីវូត អេនជេលីណា ជូលី គ្រោង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅខេត្ត​​សៀមរាប​ នា​ថ្ងៃ​ទី​១៨​​ខែ​កុម្ភៈ​ខាង​មុខ​។ តារា​ហូលីវូត អេនជេលីណា ជូលី ដែល​ជា​អ្នក​ដឹក​នាំ​រឿង​នេះ នឹង​ត្រឡប់​មក​កាន់​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀតសម្រាប់​ការ​ចាក់​បញ្ចាំង​នេះ ដោយ​គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​អ្នក​ទស្សនានៅ​តាម​រោងភាពយន្ត​ថែម​ទៀត​ផង​។

នៅ​ទី​បំផុត ខ្សែ​ភាពយន្ត​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ដែល​ថត​នៅ​ខេត្ត​បាត់ដំបង​និង​សៀមរាប​នៃ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន បាន​ផលិត​សម្រេច​ចេញ​ជា​រូបរាង​ហើយ​។ តារា​ហូលីវូត​សញ្ជាតិ​ខ្មែរ លោក​ស្រី អេនជេលីណា ជូលី នឹង​យក​រឿង​នេះ​មក​ចាក់​បញ្ជាំង​នៅ​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​បង្អស់។ បើ​តាម​គម្រោង ពិធី​សម្ពោធ​ចាក់​បញ្ជាំង​រឿង​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ក្នុង​ខេត្ត​សៀមរាប​។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន The Guardian របស់​អង់គ្លេស លោក​ស្រី ជូលី ចង់​រៀបចំ​ការ​ចាក់​បញ្ចាំង​តូច​ៗ​នៅ​កម្ពុជា ជា​ពិសេស​នៅ​តាម​វត្ត​អារាម និង​តំបន់​ដាច់​ស្រយាល​។ ក៏​មាន​ផង​ដែរ ការ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត ដែល​អ្នក​ដឹក​នាំ​រឿង​រូប​នេះ នឹង​ចូល​រួម​ឆ្លើយ​សំណួរ​ទស្សនិកជន ជាមួយ​នឹង​អ្នក​សម្ដែង​សំខាន់​ៗ​នៅ​ក្នុងរឿង​​។

សូម​រំលឹក​ជូន​ថា ខ្សែ​ភាពយន្ត មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្អែក​លើ​សៀវភៅ​របស់​លោក​ស្រី លឿង អ៊ឹង​។ ជា​សៀវភៅ​សរសេរ​រៀបរាប់​ពី​ការ​ចងចាំ​របស់​កុមារី​តូច​ម្នាក់​ អំពី​សង្គ្រាម ​និង​ការ​ព្រាត់​ប្រាស​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​។

បើ​ទោះ​បី​ជា​ត្រូវ​បាន​ថត​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង និង​មាន​តួ​សម្ដែង​ជា​ជន​ជាតិ​ខ្មែរ​ក៏​ពិត​មែន ប៉ុន្តែ​ភាពយន្ត មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ តាម​រយៈគេហទំព័រ​​បញ្ជាំង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ល្បាញ​ឈ្មោះ Netflix។ Netflix គ្រោង​ចាក់​បញ្ចាំង​ភាពយន្ត​នេះ នៅ​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ខាង​មុខ​។ ពោល​គឺ​៧​ខែ​ ក្រោយ​ការ​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​៕

ប្រភពៈ rfi

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស