តើស្ថានភាពរស់នៅក្នុងប្រទេសកូរ៉េខាងជើងលំបាកនឹងឈឺចាប់យ៉ាងណា ស្ត្រីម្នាក់ជាពលរដ្ឋកូរ៉េខាងជើងផ្ទាល់បានធ្វើការបរិយាយប្រាប់ក្នុងកម្មវិធីទូរទស្សន៍មួយទាំងទឹកភ្នែក។
នរណាដែរមិនចង់រស់នៅក្នុងប្រទេសដែរមានសេរីភាពទាំងផ្លុវកាយ និងចិត្ត មានសិទ្ធិសេរីភាពពេញលេញនោះ ដោយឡែកចំពោះប្រទេសកូរ៉េខាងជើង គឺបានធ្វើបាប ដោយបិទសេរីភាពគ្រប់យ៉ាងទាំងអស់របស់ប្រជាពលរដ្ឋខ្លួន។ ដោយសារតែមានការឈឺចាប់ និងមិនអាចទ្រាំរស់នៅបន្តទៀតក្នុងប្រទេសនេះ ស្រ្តីម្នាក់បានសម្រេចចិត្តរត់ភៀសខ្លួនដើម្បីសេរីភាពរបស់នាង និងដើម្បីប្រាប់ពិភពលោកថាតើកូរ៉េខាងជើងសាហាវឃោរឃៅយ៉ាងណាចំពោះប្រជាជនរបស់ខ្លួន។
នាងបានរៀបរាប់ទាំងទឹកភ្នែកថា “កូរ៉េខាងជើង ជាប្រទេសដែរអ្នកមិនអាចស្រម៉ៃដល់ថាអាក្រក់យ៉ាងណា។ ប្រទេសនេះមានតែទូរទស្សន៍មួយប៉ុសប៉ុន្នោះ, គ្មានអ៊ីនធឺនែត, ហាមទាំងការស្លៀកពាក់, ការច្រៀង, ការនិយាយស្តី និងសូម្បីតែការគិត។ កូរ៉េខាងជើងគឺជាប្រទេសតែមួយគត់ ដែរកាត់ទោសប្រហារជីវិតមនុស្សណាដែរហ៊ានខលទូរស័ព្ធទៅក្រៅប្រទេស។ តាំងពីតូចដល់ធំនាងមិនដែលលឺ ស្គាល់ និងឃើញការស្រលាញ់រវាងមនុស្សប្រុស និងមនុស្សស្រីទេ ទីនេះគ្មានសៀវភៅ គ្មានបទចម្រៀង គ្មានភាពយន្តណាដែររៀបរាប់អំពីការស្រលាញ់ឡើយ គឺមានតែរឿងជនផ្តាច់ការត្រកូល គឹម ប៉ុន្នោះ។”
នាងបានបន្តទៀតថា “ពេលនាងមានអាយុ ៩ ឆ្នាំ នាងធ្លាប់បានឃើញមិត្តភក្តិម្តាយរបស់នាងត្រូវគេប្រហារជីវិតនៅទីសាធារណះ ពីបទមើលរឿងហូលីវូត។ ឪពុករបស់នាងត្រូវបានគេសម្លាប់ ពេលព្យាយាមរត់ទៅប្រទេសចិន នាងមិនហ៊ានយំទេខ្លាចត្រូវគេបញ្ចូនទៅប្រទេសកូរ៉េខាងជើងវិញ។ ម្តាយរបស់នាងបានអោយជនជាតិចិនរំលោភជំនួសវិញ ដើម្បីការពាររូបនាង។ ជនជាតិភាសខ្លួនកូរ៉េខាងជើងជាច្រើន ត្រូវបានគេយកទៅលក់ក្នុងប្រទេសចិន តម្លៃតែ ២០០ដុល្លាប៉ុន្នោះ។ ជីវិតរបស់នាងចាប់ផ្តើមមានពន្លឺឡើងវិញនៅពេលដែរនាងបានទៅដល់ប្រទេស ម៉ុងហ្គោលី ហើយនាង និងជនជាតិកូរ៉េខាងជើងដែរនៅមានជីវិតបានស្បថថា សុខចិត្តស្លាប់ មិនត្រលប់ទៅប្រទេសកំនើតរបស់ពួកគេទេ។”
សូមទស្សនាវីដេអូដែរនាងបានរៀបរាប់រឿងរ៉ាវរបស់នាងខាងក្រោម:
Posted by Troll Beautiful Girl – ត្រូលស្រីស្អាត on Monday, March 13, 2017
ប្រភពៈ fullmoon