ក្រុមហ៊ុន Apple បាននិយាយថា “កំពុងស្វែងរក” ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹង ការឆេះឡើងហុយផ្សេងមួយរបស់ទូរស័ព្ទសេរីថ្មីបំផុតរបស់ខ្លួនគឺ iPhone 7 Plus ។ វីដេអូនោះត្រូវបានគេផ្សាយផ្ទាល់ នៃឆេះហុយផ្សែង ត្រូវបានបង្ហោះនៅលើគេហទំព័រ Twitter ដោយក្មេងស្រីជំទង់មួយរូប នៅរដ្ឋ Arizona ដែលបានកំណត់អត្តសញ្ញាណដោយគេហទំព័រ Mashable ថានាងឈ្មោះ Brianna Oliva អាយុ 18 ឆ្នាំ។ នៅពេលសួរអំពីឧប្បត្តិហេតុនោះអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានប្រាប់អ្នកសារព៍តមានថា «យើងកំពុងធ្វើការទំនាក់ទំនងជាមួយអតិថិជនដែលរកការប៉ះពាល់នោះ និងសើបរកមូលហេតុពិតប្រាកដឲ្យបានច្បាស់លាស់”
ជាការពិតណាស់ ឧប្បត្តិហេតុណាមួយដែលពាក់ព័ន្ធ នឹងការកំណត់មួយចំនួន(Setting)លើទូរស័ព្ទដែលបន្ថាលឲ្យឆេះ ដែលគួររំលឹកផងដែរថា មហន្តរាយនេះក៏បានកើតមានរួចមកហើយ ទៅលើក្រុមហ៊ុនទូរស័ព្ទ Samsung សេរីថ្មីរបស់ខ្លួនផងដែរគឺ Galaxy Note 7 ។ ដែលវាអាចជាកំហុសឆ្គងផ្នែកប្រព័ន្ធមួយចំនួនរបស់ទូរស័ព្ទ iPhone 7 ឬ 7 Plus ប៉ុន្តែក្នុងពេលនេះ វាមិនមានហេតុផលអ្វី ដែលគួរឲ្យបារម្យនោះទេ ចំពោះការគិតរបស់អតិថិជនថា នឹងមានបញ្ហទៅគ្រប់ទូរស័ព្ទផ្សេងទៀតនោះទេ ដោយវាគឺជាលើកដំបូង ហើយទើបតែជួយមួយករណីនោះទេ។
So my IPhone 7 plus blew up this morning ? was not even using it, literally no explanation for this pic.twitter.com/sQ8CJt4Y69
— Bree✨ (@briannaolivas_) February 23, 2017
ដែលមកដល់ពេលនេះនៅមិនទាន់ រកមូលហេតុពិប្រាកដណាមួយ ដែលបណ្តាលឲ្យមានការ ផ្ទុះឆេះនោះ នៅឡើយទេ ។
ប្រភពៈ theverge ប្រែសម្រួលៈ ខេមរា