ក្រុមហ៊ុន Amazon ប្រហែលជាក្រុមហ៊ុន មួយពាន់ ពាន់លានដុល្លារ (trillion-dollar) ដំបូងគេ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងកាលពីឆ្នាំមុននេះ រហូតដល់ទៅ ៤៦% ។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសមភាពមកពីក្រុមហ៊ុន Barclays គឺលោក Ross Sandler គិតថា វាដល់ពេលហើយ ដែលគោលដៅភាគហ៊ុន តម្លៃ ១១២០ដុល្លារ ឬប្រហែលជាកើនឡើង ២៩%។
ក្នុងចេញផ្សាយគួរឲ្យភ្ញាក់ផ្អើលមួយ ពីប្រព័ន្ធផ្សព្វផ្សាយនៅលើអ៊ីនធឺណែត កាលពីថ្ងៃទី ២៩ ខែមីនា កន្លងទៅនេះ ដែលជាក្រុមហ៊ុន Barclays បានជ្រើសរើសក្រុមហ៊ុន Amazon ជាផ្នែកមួយនៃចំណាប់អារម្មណ៍របស់ពួកគេ ក្នុងវិស័យនេះ និងបានធ្វើឱ្យទីផ្សារភាគហ៊ុន នឹងឈានដល់មួយពាន់ ពាន់លានដុល្លារ។

ក្រុមហ៊ុន Barclays បន្តថា៖ ខណៈពេលដែល បណ្តាញ សេវាកម្ម អាម៉ាស្សូន (AWS) វាត្រូវបានឲ្យដឹងថាប្រមាណជា ១% ទៅ ២% នៃទីផ្សារដែលមានសក្តានុពល ដែលទីបំផុត នឹងក្លាយទៅជាអាជីវកម្ម មួយរយ ពាន់លាន ដុល្លារ។

ក្រុមហ៊ុន Amazon អាចបង្កើនប្រាក់ចំណេញដោយផ្តោតលើ ផលិតផលមួយចំនួន ដូចជាកម្មវិធីរបស់កុំព្យូទ័រ(Software) និង អាជីវកម្មឆ្លាតវ័យ(BI)។
នៅលើការលក់ជួរមុខរបស់ក្រុមហ៊ុន Barclays បានកត់សម្គាល់ថា អត្រាការលក់ និងការទិញស្ថិតនៅក្រោមសម្ពាធ តែទោះជាយ៉ាងនេះ ការវិនិយោគធំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបែបនេះ ដូចជាមានលទ្ធភាពក្នុងការ «បង្កើនការដឹកទំនិញរបស់ខ្លួនតាមផ្លូវអាកាសដែលមានគំរោង ពី ១០០+ ទៅ ៥០០+ នៅថ្ងៃអនាគត»។
សរុបមកក្រុមហ៊ុន Amazon ការលក់រាយ កើនឡើងយ៉ាងខ្លាំងរហូតដលើ ៣៥ ពាន់លាន ដុល្លារ នៅក្នុងប្រាក់ចំណេញសុទ្ធ ក្នុងអំឡុងឆ្នាំ 2016 ដែលកើនឡើង ៩ពាន់លានដុល្លារ ពីប្រាំឆ្នាំមុន។ ក្រុមហ៊ុន Barclays មើលឃើញចំនួនឈានដល់ជាង ៨០ ពាន់លានដុល្លារ នៅឆ្នាំ 2021។
ក្រុមហ៊ុន Barclays បានកត់សម្គាល់ថាភាពជោគជ័យនៃ “ក្បាល” និង “កន្ទុយ” របស់ក្រុមហ៊ុន Amazon នោះគឺយុទ្ធសាស្រ្តរបស់ផលិតផលនេះឯង។

ជាសមាជិកបឋម (Prime Member) របស់ក្រុមហ៊ុន Amazon ស្រាប់រួចមកហើយ បានធ្វើឲ្យក្រុមហ៊ុន Barclays មានការពេញចិត្តយ៉ាងខ្លាំង ដោយប្រកាសជាសាធារណៈថា៖
«សមាជិកបឋម (Prime Member) បានទទួលការផ្លាស់ប្តូរខ្លាំងធំបំផុត នៅក្នុងអាជីវកម្មលក់រាយនេះ ហើយវាប្រហែលជាធំបំផុត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សមាជិកបឋមនិមួយៗ ទទួលបានអ្វីគ្រប់យ៉ាងទាំងអស់ពីអតិថិជន ដើម្បីជាអ្នកជំនួញ និងការ​រក្សា​ទុកភក្ដីភាពជាអ្នកជំនួញ។ សមាជិកបឋម ជំរុញការទិញខ្ពស់ជាងមុន និងអនុញ្ញាតឱ្យក្រុមហ៊ុន Amazon ដើម្បីបន្ថែមសេវាជាច្រើនទៀត ដែលដៃគូប្រកួតប្រជែងរបស់ខ្លួនមិនអាចផ្តល់ឲ្យបាន ដែលគោលដៅក្នុងការពង្រីក យីហោលក់រាយរបស់ខ្លួនឲ្យកាន់តែទូលាយជាងមុន»។
ធនាគារមួយនេះបានគិតថា សមាជិបឋម (Prime Member) របស់ក្រុមហ៊ុន Amazon អាចឈានដល់ ២០០ លាននាក់ ក្នុងឆ្នាំ 2021។ បច្ចុប្បន្ននេះមានប្រហែល ៧៥ លាននាក់ហើយ។

ប្រភព៖ BI  ប្រែសម្រួល៖  ខេមរា

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស