ទិវានៃក្តីស្រឡាញ់គឺគ្រាន់តែជ្រុងមួយតែប៉ុណ្ណោះ។ គូស្វាមីភរិយាជាច្រើនត្រៀមខ្លួនសម្រាប់ថ្ងៃនេះហើយធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីផ្គាប់ចិត្តដៃគូររបស់ពួកគេ។ ប៉ុន្តែមុននឹងអ្នក មានគម្រោង ឬសម្រាច់ចិត្ត ណាត់ជួយនៅកន្លែងណាមួយ ឬអាចឈានដល់ដំណាក់កាលប្រគល់ខ្លួនប្រាណឲ្យដៃគូររបស់អ្នក សូមមើលលទ្ធផលនៃការស្ទង់មតិថ្មីមួយដែលអាចធ្វើឲ្យអ្នក ពីចារណាឡើងវិញ ដល់ទិវានៃក្តីស្រឡាញ់ដ៏ពេញនិយមនេះ។
ការស្ទង់មតិដែលធ្វើឡើងដោយ RetailMeNot.com បានបង្ហាញថាជាង ៦០% នៃបុរសដែលចូលចិត្តរួមភេទ នៅថ្ងៃនៃក្តីស្រឡាញ់ ខណៈពេលប្រហែលតែ ៣០% ប៉ុណ្ណោះនៃស្ត្រីចង់។
នេះប្រហែលជាដោយសារតែការពិតណាស់ថា បុរសចង់ចំណាយប្រាក់តិចជាង អ្វីដែលរំពឹងទុកជាងថ្ងៃធម្មតា នេះបើយោងតាម Time។
ការស្ទង់មតិមួយរបស់ Chase Blueprint Valentine បានបង្ហាញឱ្យឃើញថា ជាការពិតដែលគូស្វាមីភរិយាបង្ហាញថា ពួកគេពិតជាចង់ចំណាយតិចលើទិវានៃក្តីស្រឡាញ់នេះ។ នេះបើយោងតាមការស្ទង់មតិដូចគ្នានេះដែលមាន ៤៣% នៃបុរស និងពាក់កណ្តាលស្ត្រីជាច្រើនទៀតដូចជាមិនមានបំណងដើម្បីទទួលកាដូណាមួយនៅថ្ងៃនៃក្តីស្រឡាញ់ និង២០% នៃអ្នកដែលបានចូលរួមស្ទង់មិនមានគម្រោងក្នុងការចំណាយអ្វីទាំងអស់នៅលើដៃគូរបស់ពួកគេ។
ទាំងបុរស និងស្ត្រីចង់ទទួលបានការភ្ញាក់ផ្អើលនៅថ្ងៃនៃក្តីស្រឡាញ់នេះ!
៧០% នៃអ្នកចូលរួមនៃការស្ទង់មតិចំនួន ១២០០នាក់ ដែលនិយាយថាពួកគេចង់បានដើម្បីទទួលបាន ការភ្ញាក់ផ្អើលនៅថ្ងៃនៃក្តីស្រឡាញ់ ជំនួសឱ្យកាដូរបស់ខ្លួន។ ភាគច្រើននៃអ្នកឆ្លើយសំណួរបានពេញចិត្តសូកូឡាជំនួសឱ្យផ្កា សម្ភារៈបច្ចេកវិទ្យាទំនើបផ្សេងៗ ជំនួសដោយគ្រឿងអលង្ការ និងបរិភោគអាហារពេលល្ងាច ជំនួសដោយអាហារឆ្អិនផ្ទះមួយ។ល។
ដូច្នេះមុនពេលដែលអ្នកធ្វើឱ្យផែនការចុងក្រោយរបស់អ្នកសម្រាប់ថ្ងៃនៃក្តីស្រឡាញ់ សូមចងចាំការស្ទង់មតិនេះនៅក្នុងចិត្ត។
ប្រភពៈ thedailypedia ប្រែសម្រួលដោយៈ ខេមរា