សារធាតុ Resveratrol រក្សាខួរក្បាលវ័យក្មេង – ប៉ុន្តែជាតិអកុសល(ស្រា) ដែលមាននៅក្នុងនោះដែរ អាចបណ្តាលឱ្យមានផលប៉ះពាល់តិចតួចដែរ!
អ្នកវិទ្យាសាស្រ្តបានរកឃើញថា សារធាតុដែលរកឃើញនៅក្នុងស្រាក្រហម អាចជួយរក្សាខួរក្បាលឲ្យនៅវ័យក្មេង នៅក្នុងវិធីដែលស្រដៀងគ្នាទៅនឹងការធ្វើលំហាត់ប្រាណនិងរបបអាហារដែលមានកាឡូរីទាប។
សារធាតុ Resveratrol ដែលកើតឡើងដោយធម្មជាតិនៅក្នុងសំបករបស់ផ្លែទំពាំងបាយជូ រួមទាំងផ្លែមន អាចរក្សាសាច់ដុំទន់ និងជួយការពារការតភ្ជាប់រវាងណឺរ៉ូននៅក្នុងខួរក្បាល នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ Virginia Tech Carilion Research Institute ។
ការធ្វើតេស្តនៅលើសត្វកណ្តុរដែលមានវ័យចំណាស់ បានបង្ហាញថាសមាសធាតុនេះ បានពន្យាអាយុកាលនៃ ការថែរក្សាខួរក្បាលឲ្យមានវ័យក្មេង ដែលគេឲ្យឈ្មោះថា Neuromuscular គឺជាការតំណភ្ជាប់កោសិកាសរសៃប្រសាទ ដែលបញ្ជូនសញ្ញាពីចលនាខួរក្បាលទៅសាច់ដុំ។
សត្វកណ្តុរដែលបានទទួលសារធាតុ Resveratrol ពីមួយឆ្នាំនៃអាយុដែលមានតំណភ្ជាប់កោសិកាសរសៃប្រសាទ Neuromuscular ក្មេងជាងវ័យ ពីរឆ្នាំពី សត្វដែលបានទទួលសារធាតុនេះ។
អ្នកជំនួយការសាស្រ្តាចារ្យ ដែលជានិពន្ធបឋម គឺលោក Gregorio Valdez បាននិយាយថា: «ខ្ញុំជឿថាយើងកំពុងតែខិតទៅជិតការ រកយន្តការដើម្បីពន្យឺតការពន្យាអាយុ ដែលបណ្ដាលមកពីសៀគ្វីណឺរ៉ូន “។
ស្រាក្រហមមានផ្ទុកសារធាតុ Resveratrol ជាងស្រាស ដោយសារតែវាជាការ ធ្វើបំបែកកម្មជាមួយសំបកទំពាំងបាយជូរ។
ទោះជាយ៉ាងណា អ្នកចូលចិត្តស្រា នឹងមានការខកចិត្តដែលឮថា ភេសជ្ជៈមានជាតិអាល់កុលមិនមានសារធាតុ Resveratrol គ្រប់គ្រាន់ ដែលបណ្តាលឲ្យមានអាយុកាន់តែចាស់ជាងវ័យ។
លោកវេជ្ជបណ្ឌិត Valdez បាននិយាយថា: «នៅក្នុងស្រាសារធាតុ Resveratrol គឺមាននៅមានបរិមាណតិច ដូចដែលអ្នកមិនទាន់ផឹកបានគ្រប់គ្រាន់ ក្នុងជីវិតរបស់អ្នក នឹងមានអត្ថប្រយោជន៍ដែលយើងបានរកឃើញដោយពិសោធន៏សត្វកណ្តុរ ជាមួយសារធាតុ Resveratrol “។
«ការសិក្សាទាំងនេះគឺមាននៅក្នុងសត្វកណ្តុរ ហើយខ្ញុំ សូមឲ្យអ្នករាល់គ្នាប្រុងប្រយ័ត្នខ្ពស់ ពីការយករាង្គកាយរបស់គេ ទៅសាកល្បង តាមមធ្យោបាយណាមួយដោយប្រើសារធាតុ Resveratrol នេះដោយផ្ទាល់ “។
លោកបន្តទៀតថា: «ជំហានបន្ទាប់គឺដើម្បីកំណត់អត្តសញ្ញាណយន្តការ ដែលអាចឱ្យសារធាតុ Resveratrol ដើម្បីការពារតំណភ្ជាប់កោសិកាសរសៃប្រសាទ។ ប្រសិនបើយើងបានដឹងថាយន្តការនេះអាចកែប្រែសារធាតុ Resveratrol ឬរកមើលម៉ូលេគុលផ្សេងទៀតដែលមានប្រសិទ្ធិភាពបន្ថែមទៀត នៅក្នុងការការពារតំណភ្ជាប់កោសិកាសរសៃប្រសាទ “។
លោកបណ្ឌិត Valdez និងក្រុមរបស់គាត់ បានធ្វើការសាកល្បងថ្នាំ Metformin ថ្នាំជំងឺទឹកនោមផ្អែម និងបានរកឃើញថាបានធ្លាក់ចុះ ប៉ុន្តែវាបានធ្វើឲ្យ អាយុកាលនៃសាច់ដុំ មិនបានជួយពន្យឺតឱនភាព តំណភ្ជាប់កោសិកាសរសៃប្រសាទក្នុងខួរក្បាល ដូចជាការធ្វើលំហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អនោះទេ។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីជរាសាស្រ្ដ (Journals of Gerontology) បានរកឃើញថាខណៈពេលដែលសារធាតុ Resveratrol មានឥទ្ធិពល វាមានប្រសិទ្ធភាពតិចជាងការកម្រិតរបបអាហារកាឡូរីការពារខួរក្បាលពីភាពចាស់។
អ្នករៀនភាសាទីពីរ បានបង្ហាញផងដែរ ក្នុងការពន្យាភាពចាស់នៃខួរក្បាល ប៉ុន្តែខណៈពេលដែល ស្រាក្រហមមួយកែវ អាចជួយក្នុងការអនុវត្តការសន្ទនាបារាំងបាន ហើយដែលជាការសោបស្តាយផងដែរ ដែលវាមិនអាចធ្វើអ្វីបានច្រើនជានេះ ៕
ប្រភពៈ independent.co.uk ប្រែសម្រួលៈ ខេមរារិទ្ធិ