ប្រសិនបើលោកអ្នកចង់ បំបាត់ភាពតានតឹងក្នុងរាងកាយ ដើម្បីឲ្យដំណើរឈាមរត់ក្នុងបេះដូង ការចេញញើស និងការដុតបំផ្លាញកាឡូរី មិនចាំបាច់ចំណាយ រាប់ម៉ោងនៅកន្លែងហាត់ប្រាណ ឬចំណាយលើការទិញឧបករណ៍ហាត់ប្រាណនៅផ្ទះនោះទេ។
ឧបករណ៍តែមួយគត់ដែលអ្នក្រូវការ គឺជាខ្សែអន្ទាក់សំរាប់លោត!
ជាវិធីសាស្រ្តល្អបំផុតដើម្បីដុតបំផ្លាញកាឡូរី
មានការសិក្សារជាច្រើនបានបង្ហាញថា ការលោតអន្ទាក់ចំនួន ១០នាទី គឺប្រៀបដូចជាលោកអ្នកបានរត់ចំនួន ៣០នាទី ក្នុងការដុតបំផ្លាញកាឡូរី។ ដែលអាចដុតបំផ្លាញប្រមាណជាង ៣៣០ ខណៈការរត់ អាចបំផ្លាញបានត្រឹមតែ ២៧០ កាឡូរីរត់ប៉ុណ្ណោះ។
ដោមិនត្រូវការកន្លែងធំ នឹងពេលវេលាច្រើនឡើយ
លោកអ្នក អាចធ្វើវាតែម្នាក់ឯង ឬជាមួយមិត្តភ័ក្រក៏បាន
នេះជាអ្វីដែលលោកអ្នកត្រូវរៀបចំមុនពេលចាប់ផ្តើមអនុវត្តន៏
- ជ្រើសរើសខ្សែអន្ទាក់ឲ្យត្រូវនឹងរូបរាង្គរបស់លោកអ្នក។ ប្រសិនបើអាច លោកអ្នកអាចទិញវានៅក្នុងហាងលក់ សម្ភារៈកីឡាដែលជាកន្លែងដែល អាចទទួលបានការណែនាំស្តីពីការជ្រើសរើសឲ្យត្រូវល្មមនឹងកម្ពស់របស់អ្នក ឬម៉ាកណាដែលល្អ ហើយមានតម្លៃអាចទទួលយកបាន។
- ពាក់ស្បែកជើងដែលមានបាតជាប់ ។ អ្នកអាចលោតដោយជើងទទេរ ក៏បានដែរ ប៉ុន្តែត្រូវមានការនែនាំពីអ្នកជំនាញ អំពីរបៀបអនុវត្តន៏លើធ្វើទៅបានល្អប្រសើរ តាមក្បួនត្រឹមត្រូវ។
- ត្រូវរក្សាមុខរបស់អ្នកឲ្យត្រង់ និងមើលទៅមុខ។ កុំមើលចុះក្រោម!
- រក្សាដងខ្លួនឲ្យត្រង់ និងជង្គង់ឱនបន្តិច។
- រក្សាកែងដៃឲ្យជិតទៅនឹងដងខ្លួន។
- កាន់អន្ទាក់ដោយប្រើ ម្រាមដៃរបស់អ្នក មិនត្រូវប្រើបាតដៃទេ។
ចំណាំ: ប្រើកដៃរបស់អ្នកដើម្បីបង្វិលខ្សែអន្ទាក់ ដោយមិនត្រូវប្រើ ស្មាដៃរបស់លោកអ្នកនោះទេ។ - ប្រើចុងជើងរបស់អ្នក (metatarsus) ដើម្បីលោតឡើង និងទម្លាក់ចុះឲ្យបានត្រឹមត្រូវ។ ឯកែងជើងរបស់លោកអ្នកមិនគួរប៉ះដីទេ នៅពេលរំលងខ្សែ។ ហើយមិនត្រូវលោកឲ្យខ្ពស់ហួសហេតុពេកនោះទេ – កម្ពស់ដែលប្រសើរគឺពី ៣ ទៅ ៤ សង់ទីម៉ែត្រ។
- នៅពេលលោកអ្នកលោតបានស្ទាត់ជំនាញហើយ ។ លោកអ្នកអាចសាកល្បងរបៀប ឬទិចនិចលោតផ្សេងទៀតបានដូចជា: បង្វិលខែ្សពីរដងក្នុងមួយលោត ផ្លាស់ប្តូរជើងម្តងឆ្វេង ម្តងស្តាំ និងការប្តូរដៃ ឆ្វេងស្តាំ ស្តាំឆ្វេង ។ល។
ប្រភពៈ ប្រាយសាយ